អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស្នើ​ឲ្យ​ប៉ូលិស​ចរាចរណ៍​ផាក​ពិន័យ​អ្នក​ល្មើស​ច្បាប់​ដោយ​ចេញ​បង្កាន់​ដៃ​

Cambodia News

ប៉ូលិសចរាចរណ៍កំពុងធ្វើការផាកពិន័យអ្នកបើកបរល្មើសច្បាប់
ប៉ូលិសចរាចរណ៍កំពុងធ្វើការផាកពិន័យអ្នកបើកបរល្មើសច្បាប់

ភ្នំ​ពេញ​៖ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កាល​ពី​ដើម​សប្តាហ៍​នេះ​បាន​ចេញ​នូវ​ សេចក្តី​ជូន​ដំណឹង​មួយ ដោយ​ស្នើ​សុំ​ឲ្យ​មន្រ្តី​ប៉ូលិស​ចរាចរណ៍​​​ទាំង​អស់​ដែល​ផាក​ពិន័យ​អ្នក​ ល្មើស​ច្បាប់ ត្រូវ​ចេញ​បង្កាន់​ដៃ​បង់​ប្រាក់ពិន័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​លិខិត​បទ​ ដ្ឋាន​ដែល​កំណត់ ព្រោះ​ការ​មិន​បាន​ចេញ​បង្កាន់​ដៃ​បង់​ប្រាក់​ដល់​អ្នក​ល្មើស​ច្បាប់​ ចរាចរណ៍ ក៏​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អំពើ​ពុករ លួយ​ ដែល​ច្បាប់​ហាម​ឃាត់​ដែរ។

ការ​ចេញ​សេចក្តី​ជូន​ដំណឹង គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ទទួល​សំណួរ​ពី​ ប្រជាពលរដ្ឋ​ដែល​មាន​ចម្ងល់​ថា មន្រ្តី​ប៉ូលិស​ចរាចរណ៍​រាជធានី​ភ្នំពេញ​បាន​ផាក​ពិន័យ​អ្នក​បើក​បរ​យាន​ ជំនិះ​ដែល​គ្មាន​ប័ណ្ណ​បើក​បរ ដោយ​មិន​បាន​ចេញ​បង្កាន់​ដៃ​បង់​ប្រាក់​ពិន័យ តើ​ជា​អំពើ​ពុករលួយ​ដែរ​ឬ​ទេ​នោះ?៕

Related Articles

Back to top button
Close
Close