តុលា​ការ​កោះ​ហៅ​លោក​ កឹម​ សុខា ចូល​បំភ្លឺ​លើក​ទី​ពីរ​

Cambodia News

ភ្នំពេញ៖ ខណៈ​ពេល​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជាប់​ដៃ​ធ្វើ​យុទ្ធនា​ការ​ឃោសនា​ បោះ​ឆ្នោត សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​​ដីកាកោះ​ហៅ​លោក​ឲ្យ​ចូល​បំភ្លឺ​ជា​លើក ​ទីពីរ​នៅ​ថ្ងៃ​ទី​០៥ ខែ​កក្កដា​នេះ លើ​ករណី​ចោទ​ប្រកាន់​ពី​បទ​បរិហាកេរ្តិ៍​ ក្រោម​បណ្តឹង​របស់​ប្រធាន​សមាគម​ជន​រង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហម​លោក ជុំ ម៉ី។

Cam
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។

សាលា​ដំបូង​រាជធានី​បាន​ចេញ​ដីកា​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ម្តង​រួច​មក​ហើយ ​ កាល​ពី​ថ្ងៃ​ទី ២៧ ខែ​មិថុនា ឆ្នាំ​២០១៣ ដែល​ជា​ថ្ងៃ​ឃោសនា​រក​សម្លេង​​ឆ្នោត​ដំបូង ប៉ុន្តែ​ប្រធាន​ស្តីទី​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​បាន​ចូល​ខ្លួន​ទៅ​តុលាការ​ដើម្បី​ឲ្យ​តុលាការ​សាក​សួរ​ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហាកេរ្តិ៍​នោះ​ទេ។

លោក​ជុំ ម៉ី អ្នក​រស់​រាន​មាន​ជីវិត​ពី​គុក​ទួលស្លែង​របស់​ខ្មែរ​ក្រហមនិង​ជា​ដើម​បណ្តឹង បាន​ចូល​ខ្លួន​នៅ​តុលាការ​កាល​ពី​​ថ្ងៃ​ទី​​២៤ ខែមិថុនា ដើម្បី​ការពារ​បណ្តឹង​បរិហារកេរ្តិ៍​ដែល​លោក​និង​ជន​រងគ្រោះ​នៃ​គុក​ ទួលស្លែង​បី​នាក់​ទៀត​បាន​ដាក់​ប្តឹង​ប្រឆាំង​នឹង​លោក កឹម សុខា៕

Related Articles

Back to top button
Close
Close