ពលរដ្ឋបឹងកក់យកញ្ញត្តិទៅ​ដាក់នៅខុទ្ទកាល័យលោក​ ហ៊ុន សែន

​នៅ​ថ្ងៃ​ទី​០២​ ​ឧសភា​​ ២០១២​ វេលាម៉ោង​ ៩​ និង​២០​នាទី​ព្រឹក​ ប្រជា​ពល​រដ្ឋ​បឹង​កក់​ជា​ច្រើន​នាក់​​ ​ បាន​ផ្ទុះ​ការ​ត​វ៉ា​កាន់​ខ្លាំង​ ដោយ​នាំ​គ្នា​ដង្ហែ​ក្បួន​ទៅ​កាន់​ម្តុំ​ភូមិ​គ្រឹះ​​លោក​​នាយក​រដ្ឋ​មន្រ្តី​​ហ៊ុន​ សែន​ ​នៅ​ខាង​ជើង​វិមាន​ឯក​រា​ជ្យ​។​

ការ​ដង្ហែ​ក្បួន​នេះ​ប្រជាពល​រដ្ឋ​ធ្វើ​​ឡើង​ក្នុង​គោល​បំណង​យក​ញ្ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទ​កាល័យ​លោក​​ ហ៊ុន​ សែន​ ដើម្បី​​ស្វែង​រក​ការ​អន្តរាគមន៍​ ។​ ​ក្នុង​​​ការ​ដង្ហែ​ក្បួន​នេះ​​ត្រូវ​បាន​កម្លាំង​ចុះ​ទៅ​អន្តរាគមន៍​ នឹង​រា​រាំង​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​ដល់​អ្នក​ដំណើរ​ដទៃ​ទៀត​។

នៅ​​​ក្នុង​​ស្ថាន​​ភាព​​នោះ​​បាន​​បង្ក​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​​កម្លាំង​​សមត្ថ​កិច្ច​ និង​ក្រុម​ប្រជាពល​រដ្ឋ​ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​អ្វី​ធ្ងន់​ធ្ងរ​នោះ​ទេ​​ ​ពោល​គឺ​កម្លាំង​សមត្ថ​កិច្ច​គ្រាន់​តែ​ទប់​ រី​ឯ​ប្រ​ជា​ពល​រដ្ឋ​នៅ​តែ​បង្ខំ​ចិត្ត​រុល​ទៅ​មុខ​មិន​ព្រម​ដក​ថយ​ឡើយ​៕​

Related Articles

Back to top button
Close
Close