ក្រសូង​ព័ត៌​មាន​ ណែ​នាំ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ឲ្យ​គោរព​នីតិវិធី​ គ.ជ.ប ​អំឡុង​បោះ​ឆ្នោត​

Cambodia News

ភ្នំ​ពេញ​៖ អំឡុង​យុទ្ធនា​ការបោះឆ្នោត​នេះ ក្រសួង​ព័ត៌មាន​បានចេញ​សេចក្ដីណែនាំ ដល់​បណ្ដា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ឲ្យ​គោរព​បទបញ្ជា និង នីតិវិធី របស់​គ​ណៈ​កម្មា​ធិការ​​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ប្រ​យោ​ជ​ន៏​ដើម្បី​ឲ្យ​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្តទៅ ដោយ​តម្លាភាព និង យុត្តិធម៌ ។

Capture-546សេចក្ដីណែនាំ​ដែល​ចុះហត្ថលេខា​ដោយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​​ មានកិត្តិយសជម្រាប​ជូន​ ឯកឧត្តមលោក​ជំ​ទាវ​ លោក​ លោកស្រី​ជា​នាយក​ នាយិកា​ស្ថានី​យ វិទ្យុ ទូរទស្សន៍ ចាង​ហ្វាង​ កាសែតទស្សាវដត្តី​ ព្រឹត្តិបត្រ​​​ទាំង​អស់​ជ្រាប​ថា ក្នុង​គោល​បំណង​ធានាឲ្យ​ការ​បោះ​ឆ្នោត​បាន​ប្រព្រិត្តទៅ​ដោយ​សេរី​ ត្រឹម​ត្រូវ​ និង​យុត្តិ​ធម៌ ស្រប​តាម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រាស្ត្រ​ ​និង​ស្រប​តាម​គោល​ការណ៍លទ្ធិប្រជាធិបធេយ្យ និង​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​អស់​ មាន​ភាព​អព្យាក្រិត្យក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​ក​កម្ពស់​ការយល់​ដឹង​របស់​ប្រជា​ពល​រដ្ឋ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បោះ​ឆ្នោត។

ក្រសួង​ព័ត៌មាន​ ​​សូម​ក្រើនរំ​ឮក ដល់ឯកឧត្តម លោក​ជំ​ទាវ​ លោក​ លោកស្រី​ជា​នាយក​ នាយិកា ស្ថានី​វិទ្យុ ទូរទស្សន៍ ចាង​ហ្វាង​ កាសែតទស្សាវដត្តី​​ ព្រឹត្រិបត្រទាំង​អស់ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ បន្ថែម​ទៀត​ចំ​​ពោះ​ការ​ហាម​រាល់​ការ​ផ្សព្វ​ផ្សាយ​ ដែល​មាន​ចែង​ក្នុង​បទ​បញ្ជា​ និង​និតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​និតិកាល​ទី​៥ ខាង​មុខ​នេះ​ គឺ​ត្រូវ​បញ្ឈប់ការ​ផ្សព្វ​ផ្សាយ​ និង​ការ​ផ្សាយ​បន្ត​ពី​វិទ្យុបរទេសទាំង​អស់​អំ​ពី​ការ​ស្ទង់​មតិ លទ្ធ​ផល​នៃ​ការ​ស្ទង់មតិ ដែល​ទាក់​ទង​ និង​ដំ​ណើរ​ការ​បោះ​ឆ្នោត​ក្នុង​រយៈពេល​៥ ថ្ងៃ​ មុន​ថ្ងៃ​បោះ​ឆ្នោត​ និង​ថ្ងៃ​បោះ​ឆ្នោត​រួម​ទាំង​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ពី​សកម្ម​ភាព​ឃោសនា អ្វី​ទាំង​អស់​អំ​ឡុង​ពេល​ ២៤ម៉ោង​មុន​ថ្ងៃ​បោះ​ឆ្នោត​ និង​ថ្ងៃ​បោះ​ឆ្នោត​។

ទន្ទឹម​នេះ​ ចំ​ពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​មិន​គោរព​អនុវត្ត តាម​សេចក្តី​ណែនាំ​នេះ​ក្រសួង​ព័ត៌មាន ​នឹង​ចាត់​វិធានការ​តាម​ច្បាប់​ជា​ធរ​មាន​៕ ដោយ៖ ហេង នាង​

 

Related Articles

Back to top button
Close
Close