សហគមន៏អឺរ៉ុប អំពាវនាវ កុំឲ្យប្រើ វោហារ នាំទៅរក ការចងកំហឹង
Cambodia News
ភ្នំពេញ៖ កាលពីថ្ងៃទី ២៧ មិថុនា ម្សិលមិញ ដែលជាថ្ងៃ បើកឆាកយុទ្ធនាការបោះឆ្នោតដំបូង សហគមន៏អឺរ៉ុប បានធ្វើការអំពាវនាវ ដល់គណបក្សនយោបាយ ក៏ ដូចជាគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតផងដែរ ធ្វើយ៉ាងណា ដើម្បីទប់ស្កាត់ ចំពោះការប្រើប្រាស វោហាស័ព្ទដែលនាំ ទៅរកការចងកំហឹងដាក់គ្នា។

សេចក្ដីប្រកាសព័ត៌មាននោះបានលើកឡើងថា សហភាពអឺរ៉ុបសង្ឃឹមថា គណបក្សន យោ បាយ នឹង បញ្ឈប់ការប្រើប្រាស់វោហារសាស្ត្រ ដែល មានលក្ខណៈគំរាមកំហែង និង ធ្វើឱ្យមានការចងកំហឹង ហើយ នឹង ចាប់ផ្តើមការពិភាក្សាជាចំហ លើចក្ខុវិស័យសម្រាប់អនាគត របស់ប្រទេស ចាប់ពីពេលនេះតទៅ ។
ក្នុងនោះសហគមន៏អឺរ៉ុបក៏បានរំឭផងដែរ ដល់គ.ជ.ប ចំពោះវិធានរបស់ខ្លួនដែលមានកាលពីឆ្នាំ២០០៨ នៃ ការបោះឆ្នោតជាតិគ្រានោះ ដើម្បីឲ្យ គ.ជ.បចាត់វិធានការបន្ត ក្នុងគោលដៅរក្សាភាពស្ងប់ស្ងាត់ យុត្តិធម៌ និង តម្លាភាព អំឡុងយុទ្ធនាការបោះឆ្នោត ។
គួរបញ្ជាក់ថា បើទោះបី ពុំមានអំពើហិង្សា កើតឡើងធំដុំ អំឡុងការឃោសនាបោះឆ្នោតថ្ងៃទីមួយកាលពីម្សិលមិញក្ដី ក៏មានការកត់សម្គាល់ថា មានការប៉ះគ្នាបន្តិបន្តួច ដោយការគប់ស្បែកជើង ដបទឹកសុទ្ធ និង ជេ គ្នា រវាងក្រុមអ្នលគាំទ្រ បក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ នៅចំណុចរង្វង់មូលវត្តភ្នំ ក្នុងសង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ ៕