ក្បួនគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ ប៉ះទង្គិចគ្នា
Cambodia News
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែមិថុនា នេះ ការហែក្បួនឃោសនាក្នុងការបោះឆ្នោតថ្ងៃដំបូង បានមានការប៉ះទង្កិចគ្នាដោយពាក្យសម្តីរវាង គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ នៅចំណុចច្រកខាងកើតឡើងរមណីយដ្ឋានវត្តភ្នំ។

តាមការអះអាងរបស់សកម្មជនគណបក្សប្រជាជនបានឲ្យដឹងថា គណបក្សទាំងពីរបានហែក្បួន ជួបគ្នានៅចំណុចច្រកខាងកើតឡើងរមណីយដ្ឋានវត្តភ្នំ ពេលនោះក៏មានការនិយាយដៀមដាម ពីគណបក្សសង្គ្រោះជាតិ មកលើ គណបក្សប្រជាជនកម្ពុជា។
ក្រោយមក សកម្មជនគណបក្សសង្គ្រោះជាតិ ដោយមានកំហឹងខ្លាំងពេក បានចុះពីលើរថយន្ត ស្ទុះចូលទៅបម្រុង វាយលើសកម្មជនគណបក្សប្រជាជនកម្ពុជា ប៉ុន្តែត្រូវបានអាជ្ញធរ ជួយអន្តរាគមន៍។ មិនតែប៉ុណ្ណោះ សកម្មជនគណបក្សសង្គ្រោះជាតិ បានដោះស្បែកជើង គប់មកលើក្បួនហែ របស់គណបក្សប្រជាជនទៀតផង៕