គណបក្ស​ប្រជាជ​ន ​បង្ហាញ​កម្ម​វិធីន​យោបាយ​នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការឃោសនា​

Cambodia News

ភ្នំ​ពេញ​៖ នាព្រឹក​ថ្ងៃ​ទី​២៧ មិថុនា នេះ​ គណបក្ស​ប្រជាជន​កម្ពុជា ​ បង្ហាញ​កម្មវិធី​នយោបាយ​របស់​ខ្លួន​នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​រក​សំ​ ទ្បេង​ឆ្នោត ទៅកាន់​អ្នកគាំទ្រ​គណបក្ស​ប្រមាណ​ជាង​​១​ម៉ឺន​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដើម្បី​ឲ្យ​ម្ចាស់​ឆ្នោត ​បោះឆ្នោត​ឲ្យ​គណបក្ស​រប​ស់​ខ្លួននៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខ​។​

ថ្នាក់​ដឹកនាំគណបក្សប្រជាជនទាំង៣ ហេង សំរិន, ជា ស៊ីម និងហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតថ្ងៃដំបូង។
ថ្នាក់ដឹកនាំគណបក្សប្រជាជនទាំង៣ ហេង សំរិន, ជា ស៊ីម និងហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតថ្ងៃដំបូង។

ក្នុង​វេទិកា​ខួប​លើក​ទី​៦២ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា និង​ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ ទី​៥ នា​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៣​នេះ លោក ហេង សំរិន​ ប្រធាន​កិត្តិយ​ស​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា គោលនយោបាយ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា នឹង​ធ្វើការ​បម្រើ​ប្រ​ជា​ពល​រដ្ឋ អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឲ្យមាន​ការរីកចំរើន ជួយ​ការពារ​បូរណៈភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ នឹង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា។

បន្ទាប់​ពី​ធ្វើការ​ថ្លែង​គោលនយោបាយ​​របស់​បក្ស​ដោយ​ លោក ហេង សំរិន​ ប្រជាពលរដ្ឋ ដែលជា​សមាជិក​​បាន​មក​ជួបជុំ​គ្នា នៅ​កោះ​ពេជ្រ​​ និង​មន្ត្រី​នៅ​តាម​ខ័ណ្ឌ​ ​សង្កាត់​ផ្សេងៗ បាន​ឲ្យ​ប្រជាពលរដ្ឋ ដែល​មក​ពី​ទីតាំង​ផ្សេងគ្នា​នោះ ជិះ​លើ​រថយន្ត ឡាន ម៉ូតូ ដើម្បី​ធ្វើ​ការ​ដង្ហែ​ក្បួន​ទៅតាម​ទិសដៅ​រៀងៗ​ខ្លួន ដែល​គណបក្ស​បាន​កំណត់​។​

​យុទ្ធនាការ​រក​សន្លឹក​ឆ្នោត​របស់​គណបក្ស​នយោបាយ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៧ ខែមិថុនា ដល់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៣​​ ហើយ​គណបក្សនយោបាយ​ចំនួន​៨ នឹង​ប្រ​កួត​ប្រ​ជែង​​ការ​បោះ​ឆ្នោត​​ជាតិ​ខាងមុខ​៕

សមាជិកគណបក្សប្រជាជន ចូលរួមក្នុងពិធីបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតថ្ងៃដំបូង។
សមាជិកគណបក្សប្រជាជន ចូលរួមក្នុងពិធីបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតថ្ងៃដំបូង។

Related Articles

Back to top button
Close
Close