គណ​បក្ស​ប្រជាជន​ មាន​អ្នក​ចូល​រួម​ហែក្បួន​ឃោស​នា​ជាង​ ១​ម៉ឺន​នាក់​

Cambodia News

ភ្នំ​ពេញ​៖ នៅ​ថ្ងៃ​ទី​២៧ មិថុនា ដែល​ជា​ថ្ងៃ​ដំ​បូង​ គណបក្ស​ប្រជាជន​កម្ពុជា ចាប់ផ្តើម​ហែ​ក្បួន​ឃោស​នា​​រក​សំឡេងឆ្នោត ​ មាន​អ្នកចូលរួម​ជាង​១​ម៉ឺន ដោយ​ចាប់ផ្តើម​ចេញពី កោះ​ពេជ្រ ​រួច​ឆ្ពោះទៅ​តំបន់​ផ្សេងៗ ​នៅ​រាជធានី​ភ្នំពេញ និង​ទៅ​គោលដៅ​តាម​ខេត្ត​បន្ត​។​

​ការហែក្បួនឃោសនានារកសម្លេងឆ្នោតរបស់គណបក្សប្រជាជន ថ្ងៃដំបូង។ (រូបពី Facebook)
​ការហែក្បួនឃោសនានារកសម្លេងឆ្នោតរបស់គណបក្សប្រជាជន ថ្ងៃដំបូង។ (រូបពី Facebook)

សមាជិក​គណបក្ស​ប្រជាជន​មកពី​គ្រប់​ខណ្ឌ នៅ​រាជធានីភ្នំពេញ និងមកពី​បណ្តា​ខេត្ត​មួយចំនួន​ផង បាន​មក​ជួបជុំគ្នា​នៅ​កោះ​ពេជ្រ ដោយ​ពាក់អាវ និងមួ​ក និមិត្តសញ្ញា​គណបក្ស​ប្រជាជន រូប​ទេវតា​។ ក្នុង​ពិធី​ជួបជុំ មុន​ហែ​ក្បួន​ចេញ​នេះ មាន​ការចូល​រួម​​ពី​ថ្នាក់ដឹកនាំ​បក្ស​ទាំងបី ​គឺ​លោក​ប្រធាន​ព្រឹទ្ធ​ស​ភា ​ជា ស៊ីម ជា​ប្រធាន លោក ប្រធានរដ្ឋសភា ហេង សំរិន ជា​ប្រធានកិត្តិយស និងលោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជា​អនុប្រធាន​បក្ស។​

ក្នុង​ក្បួន​រៀបចំ​ហែ​មាន រៀបចំ​ទង់បក្ស រូប​ថ្នាក់​ដឹកនាំ​ទាំងបី និង​មាន​ឧបករណ៍បំពង​សំឡេង ផ្សព្វផ្សាយ​ពី​គោលនយោបាយ​បក្ស និងគុណសម្បត្តិ​របស់​គណក្សដល់ សា​ធារ​ណៈ​ជន​​ផង​ដែរ​​៕

 

Related Articles

Back to top button
Close
Close