អាជ្ញាធរថៃធ្វើយុទ្ធនាការកាត់បន្ថយការជក់បារី
ក្រុមហ៊ុនថ្នាំជក់ដ៏ធំឈ្មោះ Philip Morris និងអ្នកលក់បារីរាយរាប់រយនាក់នៅក្នុងប្រទេសថៃបានប្រកាសថានឹង ដាក់ពាក្យប្ដឹងអាជ្ញាធរសុខាភិបាលថៃ ជុំវិញច្បាប់ថ្មីដែលតម្រូវឲ្យក្រុមហ៊ុនបារីដាក់ផ្លាកសញ្ញាកាន់ តែធំ និងកាន់តែច្បាស់ជាងមុនប្រឆាំងនឹងការជក់បារីនៅលើកញ្ចប់បារី។
ក្រុមហ៊ុន ថ្នាំជក់ដែលផលិតបារីម៉ាក Marlboro និយាយថា អាជ្ញាធរសុខាភិបាលថៃមិនបានធ្វើការពិគ្រោះយោបល់មុនការសម្រេចនេះ ទេ ក្នុងការពង្រីកសារព្រមានអំពីបញ្ហាសុខភាពនៅលើកញ្ចប់បារីពី៥០% ទៅ៨០% នៃសំបកកញ្ចប់បារីទាំងសងខាងដែលដាក់លក់នៅក្នុងប្រទេស។
កាល ពីមុនក្រុមហ៊ុនថ្នាំជក់ Philip Morris បានធ្វើការតតាំងតាមផ្លូវច្បាប់យ៉ាងល្វីងជូរចត់ជាមួយនឹងរដ្ឋា ភិបាលនានា ហើយការចាញ់ក្ដីដ៏ល្បីមួយគឺការចាញ់ក្ដីរដ្ឋាភិបាលអូស្រ្ដាលីដែល រដ្ឋបានកំណត់ច្បាប់ឲ្យក្រុមហ៊ុនបារីធ្វើសំបកកញ្ចប់បារីលាត ហើយមានបញ្ចូលនូវរូបភាពគ្រោកគ្រាតនៃអ្នកជក់បារីដែលមានជំងឺគួរ ឲ្យខ្ពើមរអើម។
សមាគមពាណិជ្ជកម្មថ្នាំជក់ថៃ ដែលតំណាងឲ្យអ្នកលក់បារីរាយ១ពាន់៤០០កន្លែងទូទាំងប្រទេសឲ្យដឹង ថា ខ្លួននឹងដាក់ពាក្យស្នើសុំឲ្យតុលាការចេញដីកាផ្ទុយពីច្បាប់ថ្មី របស់រដ្ឋាភិបាល៕ (Radio Australia)