ហោ ណាំហុង ទៅចូលរួម កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី អាស៊ានលើកទី ៤៦ នៅប្រ៊ុយណេ ថ្ងៃ ២៧ មិថុនា
Cambodia News
ភ្នំពេញ៖ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការរទេស រួមទាំងប្រតិភូមួយក្រុមរបស់ក្រសួងការរទេស នឹង ចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី ២៧ ខែ មិថុនា ដើម្បីទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការរបទេសអាស៊ានល លើកទី៤៦ នៅទីក្រុងបេដារសេរី បេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេដារូ សាឡាម។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ការរិយាល័យអ្នកនាំពាក្យក្រសួង ការបរទស កាលពីថ្ងៃទី២៥ មិថុនា បានឲ្យដឹងថា កិច្ចប្រជុំដែលផ្ដើមពីថ្ងៃទី ២៧-០២កក្កដា នោះគឺជាការអញ្ជើញរបស់ព្រះ អង្គម្ចាស់មហាមេដ បូលគៀស ( Mohamed BOLKIAH) រដ្ឋមន្ត្រីការបរទេស និង ពាណិជ្ជកម្ម នៃ ប្រទេសប្រ៊ុយណេ ដារូសាឡម ។
កិច្ចប្រជុំនោះ នឹង ពិភាក្សាអំពីទិសដៅអនាគតរបស់ អាស៊ាន និម្មាបនកម្ម តំបន់ទំនាក់ទំនងការបរទេស ការផ្លាស់ប្តូរទស្សនវិស័យ ចំពោះបញ្ហាក្នុងតំបន់ និង អន្តរជាតិ និងតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ ក្នុងនិងបញ្ហាដទៃទៀត៕