​ប្រធានអង្គការបរិស្ថាន ​និងអតីតប៉េអឹមម្នាក់​ត្រូវគេបាញ់ស្លាប់​នៅកោះកុង

នៅ​ថ្ងៃ​ទី​២៦ មេសា ២០១២ លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​កងរាជអាវុធហត្ថ​កោះ​កុង​ម្នាក់​ទៀតឈ្មោះ អ៊ិន រតនា ត្រូវ​បាន​គេ​បាញ់​ស្លាប់ នៅ​ក្នុង​តំបន់​សាងសង់​ទំនប់​វារីអគ្គិសនី​ដោយ​ក្រុមហ៊ុន​ចិន នៅ​ក្នុង​ស្រុក​​មណ្ឌលសីមា ខេត្ត​កោះកុង។

ប៉ុន្តែ​​មក​ទាល់​ពេល​នេះ​​នៅ​មិន​ទាន់​មាន​មន្ត្រី​ណាម្នាក់អះអាង​ ពី​មូលហេតុ​នៃ​ការ​ស្លាប់​នេះថា​មក​ពី​បញ្ហា​អ្វី​នោះ​ទេ។ ប៉ុន្តែ​ព័ត៌មាន​ក្រៅ​ផ្លូវ​ការបាន​ឲ្យ​ដឹង​​ថា ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​​មណ្ឌលសីមា។

​តាម​ការ​ឲ្យដឹង​​ពី​ក្រុម​ការ​ងាររបស់​​លោក ថុង ណារ៉ុង មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កោះកុង ​ដែល​​​ចុះ​ស្រាវជ្រាវ​ករណី​នេះ​ គឺ​​​មាន​មនុស្ស​ពីរ​នាក់​បាន​ស្លាប់។ ក្នុង​នោះ​មាន​សកម្មជន​អង្គការ​ការពារ​ព្រៃឈើ​ម្នាក់ និង​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់។ ​​ហើយ​​​អ្នក​កាសែត (The Cambodia Daily) ២​រូប​​ក្នុង​នោះ​មាន​ម្នាក់​ជាជនជាតិខ្មែរ ឈ្មោះ កញ្ញា ផន បុប្ផាបាន​​បាត់​ខ្លួន នៅ​កន្លែង​កើត​ហេតុ​នោះដែរ។

តាមសេចក្តីរាយការណ៍ ជំហ៊ានដំបូងថា ស្ត្រីអ្នកកាសែតទាំងពីរនោះ ត្រូវបានគេឃាត់ខ្លួន ដោយសារតែចុះទៅយកការណ៍​រឿងកាប់ឈើ ដែលជារឿងរស៊ើបបំផុត នៅចំណុចថ្មបាំង ក្នុងខេត្តកោះកុង៕

Related Articles

Back to top button
Close
Close