ហ៊ុន សែន បង្ហាញមុខ ជាលើកចុងក្រោយ
Cambodia News
កំពង់ចាម៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញមុខ ជាលើកចុងក្រោយហើយ និងថ្លែងការណ៍ជាសាធារណៈ នៅក្នុងពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារ នៅវត្តមុនីសាលវ័ន្ត ជើងព្រៃ គឺមុនពេលយុទ្ធនាការឃោសនាបោះឆ្នោត ចូលមកដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣។
លោក ហ៊ុន សែន បានប្រកាសថា នៅពេលយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ១ ខែ គឺចាប់ពីថ្ងៃទី២៧ ខែមិថុនា រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣ គឺសម្តេច មិនបង្ហាញមុខ ដើម្បីឃោសនាឡើយ ប៉ុន្តែលោក នឹងតាមដានរាល់សភាពការណ៍បោះឆ្នោត និងបញ្ហាដឹកនាំប្រទេស ជាប់ជាប្រចាំ។
សូមរម្លឹកថា វត្តមុនីសាលវ័ន្ត ជើងព្រៃ ស្ថិតនៅឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ព្រះវិហារនៅវត្តនោះ ត្រូវបានផ្តួចផ្តើមកសាងថ្មីឡើងដោយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ដែលមានពីរជាន់ ធ្វើពីឈើប្រក់ក្បឿង ដោយក្បូរក្បាច់រចនាបថខ្មែរ៕