លោក ​ជុំ ​ម៉ី ​ចូល​បំ​ភ្លឺ​តុលា​ការ ​ជុំ​វិញ​ពាក្យ​ប្ដឹង​លោក​ កឹម ​សុខា ​

Cambodia News

ភ្នំ​ពេញ​៖ នាព្រឹក​ថ្ងៃ​ចន្ទ​ទី ២៤ ខែ មិ​ថុ​នា​ នេះ តាម​ការគ្រោងទុក​លោក ជុំ ម៉ី អតីត​អ្នក​រួច​រស់​ជីវិត​ពី​គុក​ទួលស្លែង នឹង​ចូល​បំភ្លឺ​តំណាង អយ្យ​ការ​​សាលាដំបូង​រាជធានី​ភ្នំពេញ​នា ​ ជុំវិញ​បណ្ដឹង​ប្ដឹង​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ពីបទ​បរិហា​កេ​រ្តិ៏​ជា​សាធារណៈ ។

លោក ជុំ ម៉ី អតីតអ្នក រួចរស់ជីវិតពីគុកទួល ស្លែង
លោក ជុំ ម៉ី អតីតអ្នក រួចរស់ជីវិតពីគុកទួល ស្លែង

យោងតាម​ពាក្យបណ្ដឹង​របស់លោក ជុំ ម៉ី ដែល​បញ្ជូន​ទៅកាន់​តុលា​ការ​កាលពី​ថ្ងៃទី​១៤ មិថុនា អតីត​អ្នកទោស​គុក​ទួលស្លែង​នៃ​របប​ខ្មែរ​ក្រហម​​រូបនេះ​បាន​ទាម​ទារ​​ឲ្យ​លោក កឹម សុ​ខា ផ្ដល់​រំ​ណង​មក​ឲ្យ​លោក  ដែល​លោក អះអាងថា នឹង យកទៅ​បង្សុកូល​ឲ្យ​វិញ្ញា​ណ​ក្ខ​ន្ធ​អ្នក​​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​នោះ ចំនួន​១​ពាន់​ដុ​ល្លា​រ សហរដ្ឋអាមេរិក ទាក់ទង​ដល់​ការ​អត្ថាធិប្បាយ​របស់លោក កឹម សុខា ដែលថា ទិដ្ឋភាព​ឃោរឃៅ​នៅ​គុក​ទួលស្លែង ជា​រឿង​ប្រឌិត​ដែល​រៀបចំ​ដោយ​វៀត​ណាម ។​

​ជាមួយគ្នា​លោក កឹម សុខា ក៏ត្រូវ​បាន​តុលា​ការកោះហៅ​ឲ្យ​ចូលខ្លួន​បំភ្លឺ​ចំពោះ​សំណុំ​រឿង​នេះ​ នា​ថ្ងៃទី ២៧ ខែ មិថុនា ខាងមុខ នេះ​ផងដែរ ៕

Related Articles

Back to top button
Close
Close