ហ៊ុន សែន ព្រមានកម្មកររោងចក្រ ដែលធ្វើបាតុកម្មសុំតម្លើងប្រាក់ខែ
Cambodia News

ភ្នំពេញ៖ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដល់កម្មកររោងចក្រទាំងឡាយដែលធ្វើបាតុកម្មទាមទារការ ដំឡើងប្រាក់ខែបន្ថែម ព្រោះការទាមទាររបស់ពួកគេអាចនឹងជំរុញឲ្យម្ចាស់រោងចក្រប្តូរទីតាំងទៅ ប្រទេសមីយ៉ាន់ម៉ា ឡាវ និងឥណ្ឌាវិញ ដោយហេតុថាកំលាំងពលកម្មនៅទីនោះថោកជាង។
លោកនាយករដ្ឋមន្រ្ដីបានអំពាវនាវឲ្យមានការប្រុងប្រយត្ន័ ក្រោយពីរោងចក្រមួយដែលផលិតសំលៀកបំពាក់កីឡាម៉ាក Nike សម្រាប់នាំចេញទៅសហរដ្ឋអាម៉េរិកត្រូវគេរាយការណ៍ថាបានបញ្ឈប់កម្មករ រាប់រយនាក់ ដោយសារនាំគ្នាធ្វើបាតុកម្មការទាមទារតំឡើងប្រាក់ខែ។
ក្នុងសន្ទរកថាមួយ ដែលផ្សាយឡើងតាមវិទ្យុជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជានឹងជួបមហន្ដរាយយ៉ាងធំ បើសិនជាម្ចាស់រោងចក្រទាំងនោះ សម្រេចបញ្ចប់អាជីវកម្មរបស់ខ្លួននៅកម្ពុជា៕