ហ៊ុន សែន ជាបុរសខ្លាំងប្រចាំសតវត្សរ៍ទី២១
Cambodia News
ភ្នំពេញ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានថ្នាក់ដឹកនាំនៃបណ្តាបស្ចឹមប្រទេសកោតសរសើរថាជាបុរស ខ្លាំង ក្នុងនោះក៏មានថ្នាក់ដឹកនាំសហរដ្ឋអាមេរិកផងដែរដែលបានកត់ត្រានៅ ក្នុងប្រវត្តិសាស្ត្រថា លោក ហ៊ុន សែន ជាបុរសខ្លាំងដ៏អស្ចារ្យប្រចាំសតវត្សរ៍ទី២១ ដែលពិបាកនឹងមានថ្នាក់ដឹកនាំរូបណាមួយធ្វើបានដូចលោកណាស់ ។
នេះជាមហាកិត្តិយសថ្មីមួយទៀត សម្រាប់ប្រទេសកម្ពុជាដែលមានមេដឹកនាំដ៏ឈ្លាសវៃដូច លោក ហ៊ុន សែន ដែលស័ក្តិសមនឹងទទួលបានងារជាបុរសខ្លាំងនេះ។
សមិទ្ធផលទាំងអស់នោះមានជាអាទិ៍ ទាំងកិច្ចការនយោបាយ, ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសលោក បានប្រើប្រាស់ខ្សែជីវិតលើសពីពាក់កណ្តាលជីវិតទៅ ទៀត ពីជីវិតកសិករ, ជីវិតក្មេងវត្ត មកជាមេដឹកនាំកំពូលដ៏អស្ចារ្យ។
លោកបានឲ្យធ្វើឲ្យប្រទេសជាតិរីកចម្រើន មានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដូចជាការប្រើប្រាស់នយោបាយនាំសន្តិភាពពេញផ្ទៃប្រទេសទាំងមូល លុបបំបាត់របបខ្មែរក្រហម និងប្រយុទ្ធការពារមិនឱ្យរបបខ្មែរក្រហមវិលចូលសង្គមជាតិវិញ៕