ប៉េ​អឹម​ដុះ​ក្បាល​ពោះ​ និង​ឡើង​ទម្ងន់​ 114​នាក់​​តម្រូវ​ឱ្យ​សម្រក​រយៈ​ពេល​ 6​ខែ​

Cambodia News

បន្ទាយមានជ័យ ៖ កាល​ពី​ព្រឹកថ្ងៃ​ទី​១៨ ​មិថុនា ​លោក​ឧត្តមសេនីយ៍​ទោ ​រ័ត្ន ស្រ៊ាង ​មេ​បញ្ជា​ការ​រង​ កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​​ជា​​មេ​​បញ្ជា​ការ​ កង​រាជ​អាវុធ​ហត្ថ​ខេត្ត ​បាន​ដាក់​វិធាន​ការ​យ៉ាង​ តឹង​រឹង​ចំពោះ​កង​កម្លាំង​ក្រោម​ឱវាទ ​ដែល​​ដុះក្បាល​ ពោះ​កំប៉េង​កំប៉ោង​ និង​​ឡើង​​ទម្ងន់​​​ខុស​​ប្រ​ក្រតី​​​​ចំនួន​ ១១៤​នាក់​ ក្នុង​ចំណោម​ជាង​៣០០​នាក់​ ឱ្យ​ហ្វឹក​ហាត់​ដើម្បី​ឱ្យ​ សម្រក​​ទាំង​​ក្បាល​​ពោះ ​និង​ ទម្ងន់​​រយៈ​​ពេល​​៦​​ខែ​​ ឱ្យ​​បាន​​សម្រេច​ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៨ ​មិថុនា ​តទៅ ។​

កងកម្លាំងមានសមត្ថកិច្ច ដែលដុះក្បាលពោះ និងឡើងទម្ងន់ខុសប្រក្រតីចំនួន១១៤នាក់។
កងកម្លាំងមានសមត្ថកិច្ច ដែលដុះក្បាលពោះ និងឡើងទម្ងន់ខុសប្រក្រតីចំនួន១១៤នាក់។

លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង បានថ្លែងថា កងកម្លាំងដែលដុះក្បាលពោះ និង​ឡើង​ទម្ងន់​ធាត់​កន្ទ្រេលកន្ទ្រលបែបនេះ មិន​សម​ជា​កង​កម្លាំងមានសមត្ថកិច្ចនោះទេ ។ កង​កម្លាំង​គ្រប់​រូប​មិន​អាច​មាន​ដុះក្បាលពោះ និងឡើងទម្ងន់បានឡើយ​ គឺកងកម្លាំងប្រដាប់អាវុធត្រូវមាន ភាព​ស្វាហាប់រឹងមាំ និងភាពរវៀសរវៃ ជាមួយនឹងការងារ ការពារសន្តិសុខជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ។

លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង បាននិយាយដាស់តឿន កងកម្លាំងដុះក្បាលពោះធំៗទៀតថា កងកម្លាំងដែលមានដុះក្បាលពោះ និង​ឡើង​ទម្ងន់ គឺពិតជាមិនស្រួលក្នុង ការបំពេញការងារនោះទេ ហើយសុខភាពក៏ប្រឈមទៅនឹងនឹងជំងឺ លើសឈាម និងទឹកនោមផ្អែម នឹងឈានទៅបាត់បង់ សមត្ថភាពការងារមិនខានឡើយ ។

លោកឧត្តមសេនីយ៍ទោ បានណែនាំយ៉ាងម៉ឺងម៉ាត់ទៀតថា ទុកពេលឱ្យហាត់ដោយខ្លួនឯង ហើយ​រយៈពេ​ល៦ខែ លោក​ធ្វើ​ការ​ត្រួត​ពិនិត្យ​ម្តង​ ​បើកងកម្លាំងណាម្នាក់មិនបានបញ្ចុះទម្ងន់ទេនោះ លោក​​នឹងឱ្យគ្រូមកហ្វឹកហាត់ផ្ទាល់តែម្តង៕

Related Articles

Back to top button
Close
Close