លោក ​ហ៊ុន​ សែន​ បដិសេធ​ថា ​លោក​​មិន​មាន Account ក្នុង ​facebook​ ទេ​

Cambodia News

ខេត្តកណ្តាល៖ ​ក្នុង​ពិធី​សម្ពោធ​អគារសិក្សា នៅ​វិទ្យាល័យ ហ៊ុន សែន អង្គ​ព​ពាយ និង​វិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៣ លោក​នាយក​រដ្ឋ​មន្ត្រី​​ហ៊ុន​សែន បានប្រកាសថា សម្តេច​មិន​ដែល​មាន Account  ក្នុង facebook នោះឡើយ​។

លោកនាយករដ្ឋមន្ត្រីហ៊ុនសែន
លោកនាយករដ្ឋមន្ត្រីហ៊ុនសែន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្តថា ខុទ្ទកាល័យ​របស់​​លោក ក៏​ធ្លាប់បាន​ប្រកាស​បដិសេធ​ពី​ឈ្មោះ​សម្តេច នៅក្នុង​ហ្វេ​សប៊ុក​រួចហើយ​។ ដូច្នេះ​សម្តេច ផ្តាំផ្ញើរ​ទៅ​យុវជន​អ្នកលេង​ហ្វេ​សប៊ុក ឲ្យដឹងថា សម្តេច​មិន​មាន Account ផ្ទាល់ខ្លួន ក្នុង​ហ្វេ​សប៊ុក​ឡើយ​។​

ផ្ទុយទៅវិញ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា បើសិនជា​សម្តេច មាន facebook មែន​នោះ គ្រាន់​តែ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ចុច Like ក៏​ឈ្នះ​បក្សប្រឆាំង ដូច​អ្វី​ដែល IRI បាន​ប្រកាស​ពី​លទ្ធផល​នៃ​ការស្ទង់មតិ ក្នុង​ពេល​កន្លងមក អំពី​ប្រជាប្រិយភាព​របស់​សម្តេច​។​

​សូម​រម្លឹកថា សេចក្តីប្រកាស​បដិសេធ​របស់​សម្តេច​ហ៊ុន​សែន ខាង​លើ​នេះ បាន​ធ្វើឡើង បន្ទាប់ពី​លោក​សម​រង្ស៊ី កាលពី​ថ្ងៃអាទិត្យ ទី​១៦​មិថុនា ឆ្នាំ​២០១៣ បាន​ជួប​ជាមួយនឹង​ក្រុម​យុវជន តាម​វិដេអូ​ខន​ហ្វឺ​រេ​ន ពី​ក្រៅ​ប្រទេស ហើយ​ប្រកាស​ពី​ជ័យជម្នះ​របស់​លោក នៅក្នុង​ហ្វេ​សប៊ុក លើ​សម្តេច​ហ៊ុន​សែន​៕

Related Articles

Back to top button
Close
Close