ស្រី្តបឹងកក់ម្នាក់ សន្លប់នៅមុខព្រះបរមរាជវាំង ខណៈសុំជំនួយពីសម្តេចម៉ែ
Cambodia News

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៨ មិថុនា អ្នកបឹងកក់ប្រមាណជា៣០នាក់ បានប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ច ដែលយាមកាមនៅមុខព្រះបរមរាជវាំង បណ្តាលឲ្យស្ត្រីម្នាក់ គឺអ្នកស្រី បូ ឆវី សន្លប់។
អ្នកភូមិបឹងកក់ បានចេញមុខតវ៉ា គឺដើម្បីសុំព្រះរាជអន្តរាគមន៍ពីសម្តេចម៉ែ ដោយសារថ្ងៃនេះ ជាថ្ងៃចម្រើនព្រះជន្មាយុ របស់សម្តេចម៉ែ គម្រប់៧៧ យាងចូល ៧៨ព្រះវស្សា។
អ្នកតវ៉ា មានទាំងកុមារផង បានស្រែកសុំព្រះរាជជំនួយពីសម្តេចម៉ែ ដោយសារពេលនេះ ជាឱកាសមួយ ដែលពួកគេអាចជួបសម្តេចម៉ែ ដោយសារទ្រង់ កំពុងគង់នៅក្នុងព្រះបរមរាជវាំង។
គួរបញ្ជាក់ថា អ្នកបឹងកក់ សុំព្រះរាជអន្តរាគមន៍ ឲ្យទ្រង់ជួយដោះស្រាយបញ្ហាដីធ្លីរ៉ាំរ៉ៃរបស់ពួកគេ និងដោះលែងសកម្មជនរបស់ពួកគេ គឺអ្នកស្រី យ៉ោម បុប្ផា ដែលកំពុងជាប់ពន្ធនាគារ៕