អតីត​ ម៉ែ​ក្មេក​កឹម ​សុខា ​ប្រាប់​ថា​ជា​រឿង​បុគ្គល​ផ្ទាល់​ខ្លួន​គ្មាន​អ្នក​នៅ​ពី​ក្រោយ​ទេ​

Cambodia News

ភ្នំពេញ​ ៖​ អ្នកស្រី​ សម​ ផល្លា​ អតីត​ ម្ដាយក្មេក​លោក​កឹ​ម​ សុខា​ អនុប្រធាន​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ច្បាស់​ ថា​ រឿងរ៉ាវ​តាម​សុំ​ប្រាក់​ឧបត្ថម្ភ​ ឬ​ប្រាក់​ ជំងឺ​ចិត្ដ​ពី​លោក​កឹ​ម​ សុខា​ ម្ដង​ហើយ​ ម្ដងទៀត​ រហូត​ដល់​មាន​អំពើ​ហិង្សា​ពី​ សំណាក់​ក្មួយ​ស្រី​លោក​កឹ​ម​ សុខា​ និង​ កង​អង្គរក្ស​របស់​លោក​កឹ​ម​ សុខា​ នោះ​​ គ្មាន​អ្នក​ណា​ នៅ​ពីក្រោយ​ខ្នង​នោះ​ទេ​ ។​

អ្នកស្រី សម ផល្លា ចាកចេញពីមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីសុខភាពរបស់អ្នកស្រីបានធូរ ស្បើយ ។
អ្នកស្រី សម ផល្លា ចាកចេញពីមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីសុខភាពរបស់អ្នកស្រីបានធូរ ស្បើយ ។

ការ​បញ្ជាក់​ យ៉ាង​ដូច្នេះ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​លោក​ កឹ​ម​ សុខា​ បាន​អះអាង​ថា​ ស្ដ្រី​២​នាក់​ ម្ដាយ​កូន​ដែល​តាម​ឆាឆៅ​លោក​គ្រប់​ ទីកន្លែង​នោះ​ ត្រូវ​បាន​ជួល​ឬ​បង្កើត​ឡើង​ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ។​

​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៨​ ខែ​ មិថុនា​ ឆ្នាំ​២០១៣​ អ្នកស្រី​ សម​ ផល្លា​ បាន​ចាក​ចេញពី​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ បន្ទាប់​ពី​សុខភាព​របស់​អ្នកស្រី​បាន​ធូរ​ ស្បើយ​ ។​

​អ្នកស្រីសម​ ផល្លា ​បាន​និយាយ​ថា​ នឹង​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​ សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ឱ្យ​ ច្បាប់​ផ្ដន្ទាទោស​ចំពោះ​ជន​ដែល​ប្រព្រឹត្ដ​ ហិង្សា​មក​លើ​អ្នកស្រី​បណ្ដាល​ឱ្យ​មាន​ របួស​ធ្ងន់ធ្ងរ​ ។​ អ្នកស្រី​អះអាង​ថា​ បាន​ ស្វះ​ស្វែងរក​មេធាវី​ និង​ពិភាក្សា​គ្នា​ដើម្បី​ រៀបចំ​ពាក្យបណ្ដឹង​ដាក់​ចូល​សាលាដំបូង​ រាជធានី​ភ្នំពេញ​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ។​

​ចំពោះ​ការ​លើក​ឡើង​ថា​ អ្នកស្រី​ និង​ កូន​ដើរ​តាម​ឆាឆៅ​យាយី​លោក​កឹ​ម​ សុខា​ ជា​ឆាក​រៀបចំ​ដោយ​គណបក្សកាន់អំណាច​ នោះ​ អ្នកស្រី​សម​ ផល្លា​ បាន​និយាយ​យ៉ាង​ ដូច្នេះ​ថា​ “​ខ្ញុំ​សូម​ស្បថ រឿង​នេះ​ជា​ រឿង​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ មិន​មានការ​បញ្ជា​​ ឬ​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​ន​យោ​ បាយ​ណាមួយ​នោះ​ទេ​៕

Related Articles

Back to top button
Close
Close