ទាហានមួកខៀវកម្ពុជាម្នាក់ បានស្លាប់ដោយជំងឺកូវីដ១៩ នៅប្រទេសម៉ាលី

សារព័ត៌មាន Cambodia News/

ភ្នំពេញ (៣១ ឧសភា ២០២០) ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ មានកងកម្លាំងមួកខៀវកម្ពុជាម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យប្រទេសម៉ាលី ដោយសារតែឆ្លងជំងឺកូវីដ១៩។

បើតាមការឱ្យដឹងពីលោកនាយឧត្តមសេនីយ៍ អ្នកនាំពាក្យក្រសួងការពារជាតិ ទាហានកម្ពុជាម្នាក់ដែលបានបាត់បង់ជីវិតនៅប្រទេសម៉ាលីនេះមានឈ្មោះ ស សាវី មានឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោ ដែលបានទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមស្លាកអង្គការសហប្រជាជាតិ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានកងកម្លាំងយោធាមួកខៀវកម្ពុជា ៣នាក់ ដែលបំពេញបេសកកម្ម នៅប្រទេសម៉ាលី បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមាន២នាក់ជាសះស្បើយឡើងវិញ៕

Related Articles

Back to top button
Close
Close