នា​យក​រដ្ឋ​មន្ត្រី ​​បង្ហាញ​ទំនុក​ចិត្ត​១០០​ភាគ​រយ​ថា ​នឹង​ឈ្នះ​លើ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​

Cambodia News

តាកែវ​​៖ ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​មជ្ឈមណ្ឌ​ល និង​សាលា​បាល់​ទាត់​​ជាតិ​​​ក្នុង​​ស្រុក​​បាទី ខេត្ត​តាកែវ នា​ថ្ងៃទី​១៨ មិថុនា នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ លោក ហ៊ុន សែន ​បាន​ប្រកាស​ដោយ​ជំនឿ​១០០​ភាគរយ​​ប្រាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ​​ក្នុង​​ខេត្ត​​ តាកែវ​​ថា លោក​នឹង​​នៅ​តែ​ជា​​នាយក​រដ្ឋ​មន្ត្រី​​ដដែល សម្រាប់​​អាណត្តិ​​ទី​៥ ឆ្នាំ​​២០១៣​​ ដល់ឆ្នាំ​​​២០១៨​។​

លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន

លោកនាយក​រដ្ឋមន្ត្រី ប្រកាស​ដូចនេះ​ស្របពេល​ដែល​​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​២៨​​ខែកក្កដា ខិត​ជិត​មក​ដល់ និង​​យុទ្ធនាការ​​នៃ​ការ​បោះ​ឆ្នោត នឹង​​ចាប់​ផ្តើម​​ចាប់​ពី​​ថ្ងៃ​​ទី​​២៧​​ខែមិថុនា ដល់​ថ្ងៃ​ទី​២៨​​ខែ​កក្កដា​​នេះ​។​ លោក ហ៊ុន សែន ​​បន្តថា នៅ​ឆ្នាំ​២០១៨ លោក​ក៏​មិន​ទាន់​ចាស់​​ដែរ គឺ​លោក​​ទើបតែ​មាន​​អាយុ​​៦៦​​ឆ្នាំ បើទោះជា​លោក​​បាន​កំពុងកាន់​អំណាច​​ជិត​​៣៤​​ឆ្នាំ​​មក​ហើយ រហូត​មក​ដល់​​ពេល​នេះ​។​

លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា ​៖ « វា​ច្បាស់​ជា​ឈ្នះ​​ហើយ អា​រឿង​​​​​ហ្នឹង មិន​ចាំ​បាច់​​​សង្ស័យ​ទេ​​ ហើយ​នៅ​តែ​ជាង១ខែ ខាង​មុខ​ទៀត គឺ​ការ​បោះឆ្នោតមួយនឹង​មកដល់ ការឈ្នះនោះវាឈ្នះហើយ ២០១៣ ២០១៨ ច្បាស់ជា ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្រ្ដី អាហ្នឹង​មិន​បាច់​គិត​ទេ»។

របាយការណ៍​វិទ្យាស្ថាន​​អន្តរជាតិ​​សហរដ្ឋ​អាមេរិក IRI ដែល​ត្រូវបាន​មេដឹកនាំ​​នយោបាយ លើក​យក​មក​​បក​ស្រាយ​​រៀងៗ​ខ្លួន​នោះ ឲ្យដឹងថា អ្នកគាំទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា មាន​៧៧​ភាគរយ​។ ចំណែក​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចំនួន​៥៤​ភាគ​រយ​៕

Related Articles

Back to top button
Close
Close