កម្ពុជា​ រក្សា​ជំហរ​ដោះ​ស្រាយ ​បញ្ហា​ប្រាសាទ​ព្រះ​វិហារ ​ដោយ​សន្តិវិធី ​

Cambodia News

ភ្នំ​ពេញ​៖ កាល​ពី​ថ្ងៃ​ទី​១៧ មិថុនា ប្រទេស​កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹង​ថា រហូតមកដល់​ពេលនេះ ខ្លួន​នៅតែ​រក្សា​ជំហរ​ដដែល ចំពោះ​ការ​ដោះ​ស្រាយ​​សំណុំរឿង​ប្រាសាទព្រះវិហារ​ជា​មួយ​ថៃ នោះ​គឺ​ការដោះស្រាយ​ដោយ​សន្តិវិធី និង មិត្តភាព​។​

Ph1លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស បានថ្លែង​បែបនេះ ​ ​បន្ទាប់​ពី​មានការ​ចោទសួរ​ពី​សំណាក់​លោក ស្រី អ៊ី​រី​ណា បូ​កា​វ៉ា អ​គ្គ​នា​យ​​ក​អង្គការ​យូណេស្កូ​កាលពី​ម្សិលមិញ ដែលថា កម្ពុជា​នឹង​ដោះស្រាយ​ដូចម្ដេច​ចំពោះ​ជម្លោះ​ប្រាសាទព្រះវិហារ​ជាមួយ​ថៃ​នោះ ?

​គួរ​បញ្ជាក់ថា ប្រាសាទព្រះវិហារ​បានក្លាយ​ជា​កម្មវត្ថុ​នៃ​ជម្លោះ​សារជាថ្មី រវាង​កម្ពុជា និង​ថៃ បន្ទាប់ពី​កម្ពុជា​បាន​ចុះឈ្មោះ​ប្រាសាទ​ដែល​សាង​សង់​នៅ​ស​វត្ស​រ៏​ទី​៩​នេះ​ របស់ខ្លួន​ចូលទៅក្នុង​បញ្ជី​ស​ម្ប​តិ្ត​បេ​តិក​ភ័​ណ្ឌ ពិភពលោក កាលពី​អំឡុង​ឆ្នាំ​២០០៨ ដែល​រហូត​បង្ក​ឲ្យ​មានការ​ផ្ទុះ​អាវុធ​​ដាក់គ្នា ។

ក្រោយមក​កម្ពុជា​បាន​ប​ញ្ជូ​ន​​សាលក្រម​ឆ្នាំ​១៩៦២ នៃ សំណុំ​រឿងនេះ ទៅ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បកស្រាយ ដែល​គេ​ជឿថា សាល​ក្រម​ថ្មី​ដែល​ប្រកបដោយ​យុត្តិធម៌​មួយ នឹង ត្រូវគេ​ប្រកាស​ឲ្យ​ដឹង នា​ចុងឆ្នាំ​២០១៣ នេះហើយ ៕

Related Articles

Back to top button
Close
Close