​បក្ស​សង្គ្រោះ​ជាតិ​ប្រមូល​ស្នាម​មេដៃ ​ទាម​ទារ​ឲ្យ​តំណាង​រាស្ត្រ​ចូល​ធ្វើ​ការ​វិញ

Cambodia News

20130610_sun-chhay_200_200ភ្នំ​ពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ ប្រជាពលរដ្ឋ​នៅតាម​បណ្តា​រាជធានី ​ខេត្ត​​ក្នុង​​គោល​បំណង​ដាក់​ជូន​សម្តេច​​ហេង សំរិន​ ប្រធាន​​រដ្ឋ​​សភា​ ដើម្បី​​ទាម​ទារ​​ឲ្យ​​តំណាង​​រាស្ត្រ​​គណបក្ស​ប្រឆាំង​​ដែល​ត្រូវ​បាន​​ដក​ ចេញ​​ពី​​រដ្ឋ​សភា​ចូល​​បំ​ពេញ​​ការ​ងារ​​វិញ​។

នៅក្នុង​ញត្តិ​របស់​​គណបក្ស​​សង្គ្រោះ​​ជាតិ​ក៏​បាន​បញ្ជាក់ថា ក្នុងករណី​ដែល​ប្រធានរដ្ឋសភា​មិន​ទទួលយក​សំណូមពរ​ទេ ពួកគេ​នឹង​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស ដើម្បី​ទាមទារ​ឲ្យ​តំណាងរាស្ត្រ​ដែល​បាន​ដក​នោះ​ចូល​បំពេញ​ការងារ​វិញ៕

Related Articles

Back to top button
Close
Close