សាលក្រមករណី លោក ឈូក បណ្ឌិត នឹងត្រូវក្រកាសនៅថ្ងៃទី២៥ មិថុនា
Cambodia News
ភ្នំពេញ៖ បន្ទាប់ពីបើកសវនាការលើករណីបាញ់កម្មករ ដែលមានជនជាប់ចោទជាអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត អស់រយៈបីថ្ងៃមក ចៅក្រមសាលាដំបូងខេត្តស្វាយរៀង នឹងប្រកាសសាលក្រមនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។
បន្ទាប់ពីការសួរដេញដោលសាក្សីជិត២០នាក់ អស់រយៈពេលបីថ្ងៃមក សាលាដំបូងខេត្តស្វាយរៀង នឹងប្រកាសសាលក្រមលើករណីលោក ឈូក បណ្ឌិត នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ខាងមុខនេះ។
នៅក្នុងសវនាការ ភាគីជនរងគ្រោះ បានទាមទារឲ្យប្រធានចៅក្រមជំនុំជម្រះក្តី ផ្តន្ទាទោសលោកឈូក បណ្ឌិត និងទាមទារជំងឺចិត្ត ចំនួន ៤ម៉ឺនដុល្លារ។
សំណុំរឿងបាញ់កម្មករ តុលាការបានចោទប្រកាន់លើជនសង្ស័យម្នាក់ទៀត គឺនាយផ្នែកព្រហ្មទណ្ឌក្រុងបាវិត លោក ស ចាន់ថា ដែលពេលពីមុន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា មានតែ លោក ឈូក បណ្ឌិត ម្នាក់ប៉ុណ្ណោះដែលជាជនសង្ស័យ៕