រឿង​អាស្រូវ​ផ្លូវភេទ​ថ្មី​មួយ​ទៀត​បាន​ធ្វើ​ឲ្យ​កក្រើក​ដល់​ក្រសួង​ការ​ពារ​ជាតិ​អូស្ត្រាលី

រដ្ឋ​មន្ត្រី​ការពារជាតិ​របស់​ អូស្ត្រាលី​លោក Stephen Smith បាន​និយាយ​ថា​ កង​កម្លាំង​ការ​ពារ​ជាតិ​ ចាំ​​បាច់​ត្រូវ​រក្សា​​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ចៀសវាង​ពី​​​ការ​ចោទ​ប្រកាន់​អំពី​​ឥរិយាបថ​មិន​សមរម្យ​​​ តាម​រយៈ​ការ​ចាត់​វិធាន​ការ​ដោះ​ស្រាយ​ចំពោះ​មន្រ្ដី​ទាហាន​ណា​ដែល​បាន​ធ្វើ ​សកម្ម​ភាព​មិន​គប្បី​។

ក្រសួង ​ការពារជាតិ​បាន​​បញ្ជាក់​អំពី​​រឿង​អាស្រូវ​ផ្លូវ​ភេទ​កើត​ ឡើង​នៅ​សប្ដាហ៍​នេះ ពាក់​ពន្ធ័​នឹង​ការ​ចោទ​ប្រកាន់​​លើ​​មន្ត្រី​ការ​ពារ​ជាតិ​របស់​ខ្លួន ថា​បាន​ថត​ការ​ប្រព្រឹត្ដ​សកម្មភាព​ផ្លូវ​ភេទ​ជា​មួយ​ស្ត្រី​រង​គ្រោះ រួច​ហើយ​បាន​ចែក​ចាយ​រូប​ទាំង​នោះ​ដល់​មិត្ត​រួម​ការ​ងារ​​តាម​អ៊ីមែល​ទៀត​ ផង។

ទាហាន​៣​រូប ​ត្រូវ​បាន​គេ​ផ្អាក​ពីការងារ និង​ជាង ៩០រូប​ផេ្សង​ទៀត កំពុងឋិត​ក្នុង​ការ​តាមដាន​ស៊ើប​អង្កេត​។ លោក​ Smith ក៏​បាន​បញ្ជាក់​ថា ក្រសួង​ការពារ​ជាតិ​ចាំ​បាច់​ត្រូវ​រក្សា​បទដ្ឋាន​អាកប្បកិរិយា​របស់​ខ្លួន​ ឲ្យ​បាន​ខ្ពស់​។

លោក ​បាន​បន្ដ​ថា “​បើសិន​គេ​មិន​បាន​ប្រកាន់​ខ្ជប់​ខ្ជួន​នូវ​បទដ្ឋាន​ការងារ​នោះ​ទេ ពួក​គេ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ផ្អាក​ពី​ការងារ ហើយ​ទីបំផុត​ត្រូវ​បណ្តេញ​ចេញពីការងារ​ទៀត​​ផង។ នេះជា​មធ្យោ បាយ​តែ​មួយ​គត់​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ការពារ​ថែ​រក្សា​កេរ្តិ៍​ឈ្មោះ​ទាហាន​ការពារ​ជាតិ​អូស្ត្រាលី​ទាំង​ ពេល​​បច្ចុប្បន្ន និង​អនាគត​” ។

យ៉ាង ​ណា​ក៏​ដោយ លោក​អគ្គ​មេបញ្ជា​ការ​កងទ័ព​អូស្ត្រាលី​លោក David Morrison បាន​មាន​ប្រសាសន៍​ថា ទាហាន​ទាំងឡាយ​ណា​ដែល​យល់​ឃើញ​ថា ការមិន​ផ្តល់​តម្លៃ​ដល់​ស្ត្រី​ គឺ​ជា​រឿង​មិន​សំខាន់​នោះ​ នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ជួរ​កង​ទ័ព។

កន្លង​មក​ទាហាន​ចំនួន ៣រូប បាន​ត្រូវ​ផ្អាក​ពីការងារ ហើយ​ករណី​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​អគ្គ​ព្រះ​រាជ​អជ្ញា​ប្រទេស​អូស្ត្រាលី​ ដើម្បី​ធ្វើ​ការ​តាមដាន​បន្ថែម៕ (Radio Australia)

Related Articles

Back to top button
Close
Close