​អតីត​ជន​រង​គ្រោះ ​របប​ខ្មែរ​ក្រហម ​ដាក់​ពាក្យ​ប្ដឹង​លោក ​កឹម​ សុខា​

Cambodia News

លោក ជុំ ម៉ី អតីតអ្នក ទោស ដែល រួចរស់ជីវិត ពីគុកទួល ស្លែង។
លោក ជុំ ម៉ី អតីតអ្នក ទោស ដែល រួចរស់ជីវិត ពីគុកទួល ស្លែង។

ភ្នំ​ពេញ​​៖ លោក ជុំ ម៉ី អតីត​អ្នក​រួច​រស់​ជីវិត​ពី​គុក​ទួលស្លែង តំណាង​ឲ្យ​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម បាន​ថ្លែងប្រាប់​ក្រុម​អ្នក​រាយ​ការ​ណ៏​ព័​ត៌​មាន​​ថា លោក បានដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ កាលពី​ម៉ោង​ប្រមា​ណ ​៨ និង ៣០​នាទី ព្រឹក​ថ្ងៃ​​ទី១៤ នេះ ។​

ការដាក់​ពាក្យ​ប្ដឹង​នេះ​បាន​ធ្វើឡើង​ភ្លាមៗ​បន្ទាប់ពី​តំណាង​ជនរងគ្រោះ ​លោក ជុំ ម៉ី បានចេញ​សេចក្ដី​ថ្លែង​ការ​ណ៏​មួយ កាលពី​រសៀល​ថ្ងៃទី​១៣ មិថុនា ម្សិលមិញ ដោយ​លើកឡើង​ពី​ការខកចិត្ត ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានការ​ពារ​លោក កឹម សុខា មិន​ស​ឲ្យ​សុំ​ទោស​តាម​ការទាមទារ​របស់​ជនរងគ្រោះ ទាក់ទង​សំណុំរឿង​ដែលថា គុក​ទួលស្លែង ជា​គុក​សប្ប​និម្មិត​ដែល​រៀបចំ ដោយ​វៀតណាម នោះ ៕

Related Articles

Back to top button
Close
Close