រថ​យន្ត​ បុក​រ៉ឺ​ម៉ក​កង់​បី ​ក្រឡាប់​ផ្ងារ​ជើង​របួស​ធ្ងន់​ម្នាក់ ​

Cambodia News

ហេង នាង​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ២១និង២០ នាទីយប់ថ្ងៃទី១៣ ខែមិថុនា ម៉ូតូរ៉ឺម៉កកង់បី មួយគ្រឿង ត្រូវ​រងនូវការ ខូចខាតទាំងស្រុង និង​បុរស​ម្នាក់បាន រង​របួស​ធ្ងន់​ធ្ងរ ខណៈត្រូវរថយន្ត​ មួយគ្រឿង បើក​បុ​​កយ៉ាងពេញទំហឹង ស្ថិតនៅតាម បណ្តោយផ្លូវលេខ ២៧១ កែង​ផ្លូវ​លេខ​៤៣២ សង្កាត់​ទួល​ទំពូងទី​២ ខណ្ឌចំការមន។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋដែលបានឃើញ​បាន​ឲ្យ​ដឹង​​ថា មុនពេលកើតហេតុ គេបានឃើញបុរស ម្នាក់វ័យជាង ៣០ ឆ្នាំ បាន​បើក​រ៉ឺម៉ក​កង់បី មួយគ្រឿង ធ្វើដំណើរតាម បណ្តោយផ្លូវលេខ ២៧១ ក្នុង​ទិស​ដៅពីត្បូងទៅជើង ដោយបានបើក រេចុះរេឡើង ហាក់បីដូចជា ស្រវឹង​ស្រា លុះ ជិះ​មក​ដល់​ចំណុច​ កើតហេតុ ក៏ស្រាប់តែមាន រថយន្តមួយគ្រឿង ម៉ាកវីហ្គោ ពណ៌ប្រាក់ មិនចាំស្លាកលេខ មួយ​គ្រឿង បាន​បើក​មកបុករ៉ឺម៉កកង់បី ពេញទំហឹងតែម្តង បណ្តាលឲ្យរ៉ឺម៉កកង់បី ក្រឡាប់​ផ្ងារ​ជើង​ខ្ទេច​ទាំង​ស្រុង នឹងអ្នក បើក​រ៉ឺម៉ក​ត្រូវ​រថយន្ត​បុក​ផ្ងារ​ក្រោយ​បោកក្បាលនឹង ដែករ៉ឺម៉កកង់បី នឹង​បន្ត​បោ​ក​ផ្ទប់នឹងថ្នល់ ត្រូវរងរបួសធ្ងន់ ហើយត្រូវសមត្ថកិច្ចហៅរថយន្តសាមុយ មក​ដឹក​យក​ទៅ​សង្គ្រោះ​​​​នៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ។

ក្រោយដឹងថាបើកបុកគេឲ្យរបួសរួចនោះ រថយន្តបង្ក​​បាន​បើក​រត់​គេច​ខ្លួន​បាត់ស្រមោសតែម្តង ។ ​​ចំ​ណែក​ជន​រងគ្រោះ​ត្រូវ​បាន​សមត្ថ​កិច្ច​ហៅ​រថយន្តសាមុយមកដឹកយកទៅសង្ក្រោះ ៕ ​

Pheak-0102

Related Articles

Back to top button
Close
Close