ក្នុង​គ្រា​មាន​គ្រោះ​មហន្ត​រាយ​ វិទ្យុ​ជា​ប្រភព​ផ្តល់​ព័ត៌​មាន​គួរ​ឲ្យ​ទុក​ចិត្ត​បាន​

Cambodia News

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងនៅ ក្នុងសិក្ខាសាលាស្តីពី តួនាទីវិទ្យុក្នុងការគ្រប់គ្រងការឆ្លើយតបនឹងគ្រោះមហន្តរាយ ធម្មជាតិ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងនៅ ក្នុងសិក្ខាសាលាស្តីពី តួនាទីវិទ្យុក្នុងការគ្រប់គ្រងការឆ្លើយតបនឹងគ្រោះមហន្តរាយ ធម្មជាតិ។

ភ្នំពេញ៖​ ​នៅ​ក្នុង​សិក្ខា​ សាលា​ស្តី​ពី​ តួនាទី​វិទ្យុ​ក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លើយ​តប​នឹង​គ្រោះ​មហន្តរាយ​ ធម្មជាតិ​ នា​ព្រឹក​ថ្ងៃ​ទី​ ១៣​ ខែមិថុនា​ ឆ្នាំ​២០១៣​ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណាលោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋ​មន្ត្រីក្រ​សួង​ព័ត៌​មាន​ ​បាន​លើក​ឡើងថា នៅ​ក្នុង​ប្រទេស​កម្ពុជា​ ស្ថានីយ៍​វិទ្យុ​នៅ​តាម​ខេត្ត​នានា​គឺជា​ប្រភព​ផ្តល់​ព័ត៌មាន​គួរ​ឲ្យ​ ទុកចិត្ត​បាន​ ជា​ពិសេស​ក្នុង​គ្រា​ មាន​គ្រោះ​មហន្តរាយ​ ។

លោក​រដ្ឋមន្ត្រី​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​លើក​ឡើង​ទៀត​ថា​ ស្ថានីយ៍​វិទ្យុ​ខេត្ត​ត្រូវ​បាន​ប្រើ​ ប្រាស់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​និង​ស្ថាប័ន​ជំនាញ​ ដើម្បី​ផ្សព្វ​ផ្សាយ​​ព័ត៌មាន​ប្រកាស​អាសន្ន​នៅ​ មុន​និង​ក្រោយ​ពេល​មាន​គ្រោះ​មហន្ត​រាយ​ធម្មជាតិ​ ។​ ដោយ​ស្ថានភាព​ទីកន្លែង​និង​ការ​ពង្រាយ​ ប្រជាពលរដ្ឋ​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​នោះ​ វិទ្យុ​គឺ​តែងតែ​ជា​មធ្យោបាយ​ដំបូង​គេ​ដែល​សា​ធា​ រណ​ជន​ងាក​ទៅ​រក​ដើម្បី​ស្វែង​យល់​ និង​ទទួល​បានការ​ណែនាំ​ដោយ​ផ្ទាល់​ក្នុង​ការ​ទទួល​ព័​ត៌​ មាន​ ។​

លោក​រដ្ឋមន្ត្រី​ យល់​ឃើញ​ថា​ ការ​ផ្តល់​ព័ត៌មាន​ និង​សារ​ពេល​មាន​អាសន្ន​ ដោយ​គ្រោះ​ធម្មជាតិ​ មិន​គួរ​ធ្វើ​ឡើង​តែ​នៅ​ពេល​មុន​អំ​ឡុ​ពេល​មាន​អាសន្ន​ និង​ក្រោយ​ពេល​គ្រា​ មាន​អាសន្ន​ប៉ុណ្ណោះ​ទេ​ គួរតែ​មាន​ដំណោះស្រាយ​មួយ​ដែល​ត្រូវធ្វើ​ជា​ប្រចាំ​ ហើយ​វិទ្យុ​ត្រូវ​តែ​ បន្ត​ជូន​ដំណឹង​ជា​ប្រចាំ​ដល់​អ្នក​ស្តាប់​៕

Related Articles

Back to top button
Close
Close