បណ្តាញ​សហគមន៏​ អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​ ដោះ​លែង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ ដី​ធ្លី​ និង​ធន​ធាន​ធម្ម​ជាតិ​

Cambodia News

ភ្នំ​ពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១២ មិថុនា ​នេះ បណ្តាញ​កសាង​សន្តិភាព​សហគមន៍  ប្រមាណ​​ជា ៤០០​​នាក់ មក​ពី ២៤ រាជធានី​​-ខេត្ត​​-​ក្រុង នៅ​ បាន​ប្រមូល​ផ្តុំ​គ្នា នៅ​មុខ​ក្រសួង​​យុត្តិ​ធម៌ ​​ដាក់​ញត្តិ​​ជូន​​ក្រសួង​​យុត្តិធម៌ រដ្ឋ​សភា និង​ឧត្តម​​ក្រុម​ប្រឹក្សា​​នៃ​​អង្គចៅក្រម​ ទាម​ទារ​ឲ្យ​ដោះ​លែង​​សកម្ម​ជន​សិទ្ធិ​មនុស្ស ដីធ្លី និង​ធន​ធាន​ធម្ម​ជាតិ​។

 ប្រជាសហគមន៍មកពី២៤ខេត្ត្កក្រុង ម្រមូលផ្តុំនៅមុខក្រសួងយុត្តិធម៏។
ប្រជាសហគមន៍មកពី២៤ខេត្ត្កក្រុង ម្រមូលផ្តុំនៅមុខក្រសួងយុត្តិធម៏។

ប្រជា​សហគមន៍​ដែល​បាន​មក​ដាក់​ញត្តិ​នេះ បាន​ចង​ក្រណាត់​ក្រហម​នៅ​លើ​ក្បាល កាន់​បដា ​ក្នុង​គោលបំណង​នៃ​ការ​ដាក់​​ញត្តិ គឺ​ស្នើ​សុំ​ឲ្យ​ក្រសួង​យុត្តិ​ធម៌ រដ្ឋសភា និង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម អន្តរាគមន៍​ឲ្យ​មានកា​រ​​ដោះលែង បញ្ឈប់​ការ​ចោទ​ប្រកាន់ និង​បញ្ឈប់​​ការ​តាម​ចាប់ខ្លួន​សហគមន៍​ដី​ធ្លី ធន​ធាន​ធម្ម​ជាតិ លំនៅឋាន និង​​អ្នក​ការ​ពារ​​សិទ្ធិ​មនុស្ស ឲ្យ​មាន​សេរី​ភាព​​​ឡើង​វិញ​។

​តាម​សេចក្តី​​ប្រកាស​​​ព័ត៌​​មានរបស់​បណ្តាញ​កសាង​សន្តិ​ភាព​សហ​គមន៍ ​បាន​ឲ្យ​ដឹង​ថា​ រយៈពេល ៥​ឆ្នាំ​​ចុង​​ក្រោយ​​​នេះ អ្នកការពារ​សិទ្ធិ​មនុស្ស ដីធ្លី ធនធាន​​ធម្មជាតិ និង​​លំនៅ​ឋាន​ជា​ច្រើន បាន​​ទទួល​​នូវ​​ការ​គំរាម​កំហែង​​ពី​ប្រព័ន្ធ​តុលាការ តាមរយៈ​ការ​ចាប់​ខ្លួន ការ​ចោទ​ប្រកាន់​​ដោយ​​បំភ្លៃ​​រឿង​ក្តី​​ទៅ​​ជា​​បទ​ល្មើស​ផ្សេងៗ ដូចជា បទល្មើស​ព្រហ្មទណ្ឌ ញុះញង់ ឆបោក និង​ការរំលោភ​កម្មសិទ្ធិឯកជន ជាដើម​។

ការចោទប្រកាន់​ទាំងនេះ ខុស​ពី​ការ​ពិត ហើយ​លើសពីនេះ​ទៀត សកម្មជន​ការ​ពារ​​​ធន​​ធាន​​​ធម្មជាតិ និង​សិទ្ធិមនុស្ស​មួយចំនួន​ត្រូវបាន​គេ​ធ្វើឃាដ ដោយ​មិន​បាន​ធ្វើការ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ពួកគេ​ឡើយ​៕

Related Articles

Back to top button
Close
Close