លោក ​ឈូក ​បណ្ឌិត​ មិន​​ចូល​​ខ្លួន​​ក្នុង​សាវ​នាការ​ទៀត​ ហើយ​នៅ​ថ្ងៃ​នេះ​

Cambodia News

ស្វាយរៀង៖ សាលាដំបូង​ខេត្ត​ស្វាយរៀង បន្ត​បើក​សវនាការ​ជាថ្មីទៀត នៅ​ថ្ងៃ​ពុធ​​នេះ លើ​សំណុំរឿង​បាញ់​កម្មកររោង​ចក្រ​មួយ នៅ​ក្រុង​បាវិត ដោយ​បន្ត​អវត្ត​​មាន របស់​ជន​សង្ស័យ​ ​ឈូក ​បណ្ឌិ​ត ដែល​រងការ​ចោទថា ជា​អ្នក​បាញ់ប្រហារ​ទៅ​លើ​កម្មករ។​

លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ។
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ។

​លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ត្រូវបាន​សាលាឧទ្ទរណ៍​រកឃើញ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​បាញ់ប្រហារ​កម្មកររោងចក្រ​​នៅ​ក្រុង​ បាវិត ឲ្យ​រងរបួស​៣​នាក់ កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ និង​បញ្ជា​ឲ្យ​សាលា​ដំបូងខេត្ត​នេះ បើក​សវនាការ​ជំនុំជម្រះ​ឡើងវិញ​។​

សវន​​ការ​បាន​ចាប់​​ផ្ដើម​តាម​ការ​គ្រោង​ទុ​ក ប៉ុន្តែ​ លោក ឈូក បណ្ឌិត មិន​​បង្ហាញ​ខ្លួន​ក្នុង​សវនាការ​ទេ​។ ក្នុង​សវន​ការ លោក​ចៅក្រមបាន​ឲ្យ​ដឹង​ ​ថា លោក ឈូក បណ្ឌិត​ បាន​​អវត្តមាន ជា​ថ្មី​ទៀត​ ប៉ុន្តែ​សវនាការ​នៅ​តែ​បន្ត​។

នៅក្នុង​សវនាការ​ដែល​ដំណើរ​ការ​នៅ​ព្រឹក​នេះ មាន​ភាព​ចម្រូង​ចម្រាស់​ ដោយ​សារ​មេធាវី​ចុង​ចោទ បាន​ស្នើ​សុំ​ចៅ​ក្រម​​ពន្យា​ពេល​សវ​នាការ ចំណែកមេធាវី​ដើម​ចោទ បាន​ស្នើ​សុំ​បន្ត។ បន្ទាប់ពី​ដក​ឃ្លា​ពិចារណាមួយសន្ទុះ​មក ចៅក្រម​បាន​ប្រកាសបន្ត​សវនាការ តែ​មេធាវី​លោក ឈូក បណ្ឌិត បាន​ដើរ​ចេញ​ពី​បន្ទប់​សវនាការ ដោយ​ប្រកាស​ថា មិន​អាច​បន្ត​សវ​នាការ​បាន៕

Related Articles

Back to top button
Close
Close