អូស្ត្រាលី​ព្រមាន​ពិន័យជា​ទឹក​ប្រាក់​ដ៏​ច្រើន​ដល់​ម្ចាស់​កសិដ្ឋាន​ដែល​ជួល​កម្មករ​ខុស​ច្បាប់

បើ​តាម​ក្រសួង​អន្តោ​ប្រ​វេសន៍​ អូស្ត្រាលី​បាន ​ឲ្យ​ដឹង​ថា​ ក្រសួង​អាច​នឹង​ធ្វើ​ការ​ផាក​ពិន័យ​កសិករ​​ជាង ៧​ម៉ឺន ៥​ពាន់​ដុល្លារ​សម្រាប់​ការ​ជួល​កម្មករ​ខុស​ច្បាប់​មួយ​នាក់​នៅ​ក្នុង​ កសិដ្ឋាន​របស់​ខ្លួន។

បើ​តាម​ សេចក្តី​ថ្លែង​ការ​ណ៍ពី​ក្រសួង​នេះ​បាន​ឲ្យ​ដឹង​ថា​គេ ​ចាប់​បាន​ស្រ្តី​ចំនួន ៧រូប និងបុរស​៤​រូប​មក​ពី​អាស៊ី​ដែល​បាន​ស្នាក់​នៅ​ហួស​កាល​បរិច្ឆេទ​កំណត់​ក្នុង ​ទិដ្ឋាការ​របស់​គេ​កាល​ពីសប្តាហ៍​មុន។

ប្រធាន​សមាគម​ដាំ ​ដុះ Bowen Gumlu មាន​ប្រ​សាសន៍​ថា​កសិករ​មួយ​ចំនួន​ជួល​កម្មករ​ខុស​ច្បាប់​ដោយ​មិន​ដឹង​ខ្លួន ​ដោយ​ប្រើ​កម្លាំង​ពលកម្ម​ពី​ក្រុម​ហ៊ុន​ចុះ​កិច្ច​សន្យា​ជា​មួយ។ លោក​ប្រ​ធាន​សមាគម​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា​កសិករ​មិន​អាច​ត្រួត​ ពិនិត្យកម្មករ​គ្រប់​រូប​ដែល​ក្រុម​ចុះ​កិច្ច​សន្យា​ជួល​នោះ​បាន​ទេ។

យើង ​ត្រូវ​ពឹង​ទៅ​លើ​ក្រុម​ហ៊ុន​ចុះ​កិច្ច​សន្យា​ដើម្បី​បំពេញ​ការ​ងារ​ដូច​ទៅ​ អ្វី​ដែល​បាន​ចែងក្នុង​កិច្ច​សន្យា ដែល​ត្រូវ​ធា​នា​ថា​បង់​ប្រាក់​ឈ្នួល​ឲ្យ​បាន​ត្រឹម​ត្រូវ​ ត្រូវ​បង់​ពន្ធ និង​ប្រាក់​ចូល​និវត្តន៍ ហើយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​គ្មាន​សិទ្ធិ​ធ្វើ​ការ​បំពេញ​ការងារ​ទេ។ ខ្ញុំ​គិត​ថា​ក្រុម​ហ៊ុន​កុង​ត្រា​ជា​ច្រើន​ធ្វើ​បាន​ត្រឹម​ត្រូវ ប៉ុន្តែ​អ្នក​ដែល​មិន​បាន​ធ្វើ​ត្រឹម​ត្រូវ​យើង​ត្រូវ​តែ​បញ្ចប់​កិច្ច​ សន្យា៕ (Radio Australia)

Related Articles

Back to top button
Close
Close