រដ្ឋាភិបាលអាម៉េរិកកំពុងតាមចាប់លោក Eward Snowden
សេតវិមានបានបន្ដនិយាយការពារ ចំពោះបចេ្ចក ទេសនៃការឃ្លាំមើលកិច្ច ការសន្ដិសុខរបស់ខ្លួន ដោយបដិសេធមិនព្រមផ្ដល់ការពិភាក្សាថាតើអ្វីនឹងកើតឡើងចំពោះបុរស ម្នាក់ដែលបានបញ្ចេញព័ត៌មានលម្អិតឲ្យគេដឹងទាក់ទងនឹងសកម្មភាព របស់អាជ្ញាធរសន្ដិសុខអាម៉េរិក។
មានរបាយការណ៍ថា លោក Eward Snowden អាយុ២៩ឆ្នាំអតីតអ្នកជំនួយបច្ចេកទេសរបស់ទីភ្នាក់ងារស៊ើបការ សម្ងាត់ CIA ដែលបានលួចបញ្ចេញព័ត៌មានឲ្យអ្នកសារព័ត៌មានបានដឹង ត្រូវគេយល់ឃើញថា បានចាកចេញពីសណ្ឋាគារនៅក្រុងហុងកុងហើយ ជាទីដែលលោកបានស្នាក់នៅ ហើយមកទល់ពេលនេះ គេមិនទាន់ដឹងអំពីទីកន្លែងរបស់លោកនៅឡើយទេ។
រដ្ឋាភិបាល សហរដ្ឋអាម៉េរិកបានចាប់ផ្ដើមការស៊ើបអង្កេតបទឧក្រិដ្ឋមួយ នៅក្នុងខណៈពេលកំពុងមានការដេញដោលសួរអំពីតុល្យភាពនៃកិច្ចការ សន្ដិសុខ និងភាពជាឯកជនរបស់ពលរដ្ឋ។
លោក Jay Carney អ្នកនាំពាក្យសេតវិមានបានបដិសេធមិនព្រមនិយាយអំពីករណីណាមួយជាក់ លាក់ ប៉ុន្ដែបានលើកឡើងថា លោកប្រធានាធិបតីអាម៉េរិកយល់ស្របចំពោះបច្ចេកទេសដែលអាម៉េរិកបាន ប្រើដើម្បីកិច្ចការឃ្លាំមើលសន្ដិសុខជាតិ។ យ៉ាងណាក៏ដោយ លោកថា ប្រធានាធិបតីអាម៉េរិកស្វាគមន៍ចំពោះការពិភាក្សាតស៊ូមតិអំពីរឿង នេះ៕(Radio Australia)