លោកស្រី Aung San Suu Kyi ប្រកាសឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី
មេដឹកនាំគណបក្សប្រឆាំងនៅប្រទេស មីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi បានប្រកាសពីចេតនារបស់ខ្លួន ក្នុងការឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី ។
ក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំអាស៊ីបូព៌ា ដែលកំពុងប្រព្រឹត្តិទៅនាទីក្រុង រ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា លោកស្រី Suu Kyi បានថ្លែងសេចក្តីប្រកាសរបស់ខ្លួនទៅកាន់ប្រតិភូចូលរួមទាំងឡាយថា មីយ៉ាន់ម៉ា ថ្មីៗនេះ បានធ្វើកំនែរទម្រង់នយោបាយ ដ៍ខ្លាំងក្លាមួយ ដែលជាកត្តានាំទៅដល់មាគ៌ាប្រជាធិបតេយ្យក្នុងប្រទេស។
យ៉ាង ណាក្តី ស្ថិតក្រោមក្របខ័ណ្ឌរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ជនណាដែលមានសមាជិកគ្រួសារ ជាប្តីប្រពន្ធ ឬជាកូន ដែលមានសញ្ជាតិបរទេស ជននោះ ពុំត្រូវអាចអនុញ្ញាតឲ្យឈឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីឡើយ៕(Radio Australia)