គ.ជ.ប ប្រកាសពីកាលបរិច្ឆេទការធ្វើយុទ្ធនាការបោះឆ្នោត
Cambodia News
ភ្នំពេញ៖ នៅ ថ្ងៃទី៧ ខែមិថុនានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កម្ពុជា ហៅកាត់ថា គ.ជ.ប បានប្រកាសឱ្យដឹងពីកាលគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោតកម្ពុជា ហៅកាត់ថា គ.ជ.ប បានប្រកាសឱ្យដឹងពីកាលបរិច្ឆេទនៃការធ្វើ យុទ្ធនាការបោះឆ្នោតថ្នាក់ជាតិមុនរយៈពេល ៣០ថ្ងៃនៃថ្ងៃបោះឆ្នោត ២៨ ខែកក្កដា ឆ្នាំ២០១៣។
ថ្លែងនៅក្នុងកិច្ចប្រជុំដែលមានការចូលរួមពីតំណាងគណបក្ស នយោបាយទាំង៨ លោក សោម ច័ន្ទឌីណា សមាជិក គ.ជ.ប បានអំពាវនាវដល់បណ្តា គណបក្សនយោបាយនានា ឱ្យមានការអត់ធ្មត់ នៅក្នុងអំឡុងពេល ហែរក្បួនឃោសនា ជួបគ្នា សូមឱ្យមានការយោគយល់គ្នា ជាពិសេសសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កុំឱ្យមានការកកស្ទះចរាចរណ៍។
ទោះជាមិនទាន់ដល់ពេល យុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងណាក្តី ក៏គេសង្កេតឃើញថា គណបក្សប្រឆាំង និងគណបក្សកាន់អំណាច បានចាប់ផ្តើមឃោសនា ជាបណ្តើរៗទៅហើយ ដើម្បីស្វែងរកទំនុកចិត្តពីពលរដ្ឋជាម្ចាស់ឆ្នោត៕