គណបក្សប្រឆាំងអូស្ត្រាលីសន្យាមិនឲ្យមានទូកអ្នកស្វែងសុំសិទ្ធិជ្រកកោនមកអូស្ត្រាលី
មេដឹកនាំគណបក្សប្រឆាំង អូស្ត្រាលីលោក Tony Abbott បានបញ្ជាក់សារជាថ្មីថារដ្ឋាភិបាលគណបក្សប្រឆាំងនឹងបញ្ឈប់មិន ឲ្យមានកាណូតសុំស្វែងសិទ្ធិជ្រកកោនចូលមកក្នុងប្រទេសអូស្ត្រាលី ទៀត ចាប់ពីអាណត្តិទីមួយនៃការគ្រប់គ្រងរដ្ឋាភិបាលប្រសិនបើគណបក្ស ប្រឆាំងរបស់លោកជាប់ឆ្នោត។
ចាប់តាំងពីខែកក្កដាឆ្នាំមុនរហូតដល់សព្វថ្ងៃនេះ មានអ្នកសុំស្វែងសុំសិទ្ធិជ្រកកោនជាង ២ម៉ឺន២ពាន់នាក់ហើយបានមកដល់ទឹកដីអូស្ត្រាលីដោយកាណូត។
កាល ពីដើមសប្តាហ៍នេះលោក Abbott មានប្រសាសន៍ថាគណបក្សប្រឆាំងរបស់លោកនឹងធ្វើឲ្យមានការខុសប្លែក ចាប់ពីថ្ងៃទីមួយនៃការឡើងកាន់តំណែង។
បើ តាមការស្ទង់មតិសាធារណៈបង្ហាញថាគណបក្សប្រឆាំងនៅអូស្រ្ដាលីនឹង ឈ្នះការបោះឆ្នោតនៅខែកញ្ញាខាងមុខនេះ៕(Radio Australia)