អតីតអ្នកទោស គុកទួលស្លែង គ្រោងដឹកនាំកម្លាំង ២ម៉ឺននាក់ ប្រឆាំងលោក កឹម សុខា
Cambodia News

ភ្នំពេញ៖ នៅថ្ងៃអង្គារនេះ អតីតអ្នកទោសគុកទួលស្លែងនៃរបបខ្មែរក្រហម នឹងដឹកនាំកម្លាំង២ម៉ឺននាក់ នាថ្ងៃទី៩ មិថុនា ខាងមុខនេះ ធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលបានអះអាងថា រូបភាពធ្វើទារុណកម្មនៅគុកទួលស្លែងជាការរៀបចំរបស់ វៀតណាម។
លោក ជុំ ម៉ី ប្រធានសមាគម ក្សេមក្សាន ដែលជាសមាគមប្រមូលផ្ដុំជនរងគ្រោះក្នុងរបបខ្មែរហម ដើម្បីទាមទារយុត្តិធម៌ និងការសះជាក្នុងសង្គមខ្មែរ នឹងដឹកនាំកម្លាំង២ម៉ឺននាក់ ធ្វើបាតុកម្មនៅលើសួនប្រជាធិបតេយ្យ ហើយបន្ទាប់មកលោកនឹងដឹកនាំកម្លាំង២ពាន់នាក់ ដង្ហែក្បួនទៅកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ដើម្បីទាមទារឲ្យលោកកឹម សុខា សុំទោសជាសាធារណៈ។
គួរបញ្ជាក់ថា គម្រោងបាតុកម្មនេះបានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា បានថ្លែងជាសាធារណៈដោយថា ភស្ដុតាងទារុណកម្មនានា នៅគុកទួលស្លែង ជារឿងសប្បនិម្មិត ដែលរៀបចំដោយវៀតណាម ៕