រដ្ឋាភិបាល​ណៃពីដ៏​បាន​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ ក្រោយ​អំពើហិង្សា​សាសនា

នៅ​ថ្ងៃ​ពុធ ទី២៩ ឧសភា​នេះ រដ្ឋាភិបាល​ភូមា​បាន​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ មួយថ្ងៃ ក្រោយ​ការ​ផ្ទុះឡើង​នូវ​អំពើហិង្សា​សាសនា​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ស្រុក​ មួយ​ស្ថិត​ប៉ែកឦសាន​ប្រទេស។ អ្នកដែល​បាន​ទទួល​រងគ្រោះ​ខ្លំាង​នៅ​ក្នុង​អំពើហិង្សា​នោះ គឺ​អ្នកកាន់សាសនា​អ៊ីស្លាម​ដោយ​មាន​ការ​ដុតបំផ្លាញ​វិហារ​មួយ និង​គ្រឹះស្សានរក្សាក្មេងក្រពា​មួយ​របស់​ពួក​គេ។

អំពើហិង្សា​សាសនា​ថ្មី​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ក្រុង Lashio នៃ​រដ្ឋ Shan ស្ថិត​ប៉ែក​ឦសាន​ប្រទេស។ សេណារីយ៉ូ​ថ្មី​នេះ​ក៏​មិន​មាន​ការ​ខុស​ប្លែក​ពី​សេណារីយ៉ូ​មុនៗ​ដែរ ពោល​គឺ​ជម្លោះ​រវាង​សហគមន៍​អ្នកកាន់សាសនា​អ៊ីស្លាម និង​អ្នកកាន់សាសនា​ព្រះពុទ្ធ​ដែល​មាន​ចំនួន​ភាគច្រើន​នៅ​ក្នុង​ប្រទេស​ភូមា។ អ្វីៗ​បាន​កើត​ឡើង​ដំបូង ដោយ​មាន​អ្នកកាន់សាសនា​អ៊ីស្លាម​ម្នាក់​បាន​ធ្វើ​ឲ្យ​របួស​ឆេះរោលខ្លួន​ អ្នកកាន់សាសនា​ព្រះពុទ្ធ​ម្នាក់។ ជនរងគ្រោះ​កំពុង​សម្រាក​ព្យាលបាល​ក្នុង​មន្ទីរពេទ្យ​ជាមួយ​នឹង​ស្នាមរលាក​លើ ​ដើមទ្រូង លើ​ខ្នង និង​ដៃ តែ​ជីវិត​របស់​គេ​មិន​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់​ទេ។ គឺ​ផ្តើម​ពី​ចំណុច​នេះ​ហើយ ដែល​មាន​ការ​ផ្ទុះឡើង​ជាថ្មី​នូវ​អំពើហិង្សា​រវាង​សហគមន៍​អ្នកកាន់សាសនា​ ទំាង​ពីរ រហូត​ដល់​មាន​ការ​ដុតបំផ្លាញ​អគារ វិហារ និង​មជ្ឈមណ្ឌល​កុមាកំព្រា​របស់​អ្នកកាន់សាសនា​អ៊ីស្លាម។

« ព្រឹត្តិការណ៍​របៀប​នេះ​នឹង​មិន​គួរ​កើត​មាន​ជា​ថ្មី​នៅ​ក្នុង​សង្គម​ ប្រជាធិបតេយ្យ​ដូច​ដែល​យើង​កំពុង​ព្យាយាម​កសាង​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ » នេះ​ជា​ការ​បញ្ជាក់​របស់​លោក Ye Htut អ្នកនំាពាក្យ​របស់​លោក​ប្រធានាធិបតី​ភូមា​ថេន សេន នៅ​ក្នុង​ទំព័រ Facebook របស់​ខ្លួន។ លោក Ye Htut បាន​បន្ថែម​នៅ​ក្នុង​ទំព័រ Facebook របស់​លោក ដោយ​បាន​អំពាវនាវ​ឲ្យ​គ្រប់​គ្នា​មាន​ការ​អត់ធ្មត់ ចេះគ្រប់គ្រង​ដោយ​ខ្លួន​ឯង និង​ធ្វើ​យ៉ាង​ណា ចៀសវាង​កុំ​ឲ្យ​កើត​មាន​ជា​ថ្មី​នូវ​ព្រឹត្តិការណ៍​ដូច​នៅ​ក្រុង Lashio និង​នៅ​តំបន់​ផ្សេងៗ​ទៀត។

គួរ​ជម្រាប​ជូន​ថា កាល​ពី​ខែ​មីនា​កន្លង​ទៅ អំពើហិង្សា​សាសនា​ដូច​គ្នា​នេះ​ធ្លាប់​បាន​កើត​មាន​យ៉ាង​សាហាវ​នៅ​ក្នុង​ ស្រុក Meiktila ដោយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៤៤នាក់ និង​ការដុតបំផ្លាញ​ភូមិ ស្រុក​ទំាងមូល​តែ​ម្តង។ កាល​ពី​ឆ្នំា ២០១២ នៅ​តំបន់​ប៉ែក​ខាង​លិច​ប្រទេស អំពើហិង្សា​រវាង​ពួក​រ៉ាក់គីន អ្នកកាន់សាសនា​ព្រះពុទ្ធ និង​ពួក​រ៉ូហ៊ីងយ៉ា អ្នកកាន់សាសនា​អ៊ីស្លាម​បាន​ផ្តាច់​ជីវិត​ប្រមាណ​ជា ២០០នាក់ និង​មាន​អ្នករត់ចោលលំនៅដ្ឋាន ១៤ម៉ឺននាក់​ផ្សេង​ទៀត។

ទំាង​អស់​នេះ​សុទ្ធសឹង​ជា​ព្រឹត្តិការណ៍​ដែល​បង្ហាញ​ពី​ចលនា​ប្រឆំាង​ អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ប្រជាជន​ភាគច្រើន​ជា​ អ្នកកាន់សាសនាព្រះពុទ្ធ និង​ដែល​ជា​ផ្លូវការ មាន​អ្នកកាន់ សាសនា​អ៊ីស្លាម​តែ ៤% ប៉ុណ្ណោះ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close