អាពាហ៍ពិពាហ៍រវាងបុរសដូចគ្នាលើកដំបូងផុតនៅប្រទេសបារាំង
អាពាហ៍ពិពាហ៍រវាងមនុស្សភេទដូចគ្នាដំបូង ផុតនៅប្រទេសបារាំង បានរៀបចំឡើងនៅពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយប្រធានាធិបតីបារាំងបានចុះហត្តលេខាលើច្បាប់ទទួលស្គាល់អាពាហ៍ ពិពាហ៍រវាងមនុស្សភេទដូចគ្នា។
បុរសបារាំងពីរនាក់ឈ្មោះ Vincent Aubin និង Bruno Boileau បានធ្វើសច្ចារកម្មចំណងមេត្រីភាពនឹងគ្នាថាស្រឡាញ់ស្ម័គ្រស្មោះ និងថែរក្សាគ្នាទៅថ្ងៃមុខ នៅចំពោះមុខភ្ញៀវចូលរួមពិធីអាពាហ៍ពិពាហ៍ចំនួន៦០០នាក់។ ប៉ុន្ដែមួយភាគបីនៃភ្ញៀវ គឺសុទ្ធតែជាអ្នកយកព័ត៌មានមកពីជុំវិញពិភពលោក។
ច្បាប់អាពាហ៍ ពិពាហ៍រវាងមនុស្សភេទដូចគ្នារបស់បារាំងបានអនុម័តកាលពី១០ថ្ងៃ កន្លងទៅនៅក្នុងខណៈដែលមានបាតុកម្មតវ៉ាមួយចំនួនប្រឆាំងនឹង ច្បាប់នេះ។ នៅជុំវិញកន្លែងរៀបចំអាពាហ៍ពិពាហ៍នេះ មានការពារពារសន្ដិសុខ និងសណ្ដាប់ធ្នាប់សារធារណៈដើម្បីបង្ការបាតុកម្មកុំឲ្យកើតមានឡើង ដូចពេលកន្លងទៅ។
យ៉ាងណាមិញ ពិធីអាពាហ៍ពិពាហ៍នេះបានប្រព្រឹត្តទៅដោយរលូន៕ (Radio Australia)