មាន​ការ​ទាម​ទារឲ្យ​បញ្ឈប់​ការដ្ឋាន​រ៉ែ​អ៊ុយរ៉ានីញ៉ូមដោយ​ហេតុ​ផល​ថា​មាន​ហានិភ័យ​បរិស្ថាន​​ច្រើន​ជាង​សេដ្ឋកិច្ច

មូលនិធិ​ដើម្បី​ការ​អភិរក្ស​សម្បត្តិធម្មជាតិ និង​បរិស្ថាន​​នៅ​អូស្រ្តាលី បាន​ចេញ​នូវ​របាយការណ៍​មួយ​ថា ខ្លួន​អាច​បង្ហាញ​ភស្ដុតាង​ឲ្យ​ឃើញថា ​ឧស្សាហកម្ម​ជីក​រ៉ែ​អ៊ុយរ៉ានីញ៉ូម​ដើម្បី​នាំ​ចេញ​នោះ​មិន​បាន​ទទួល​ផល​ ចំណេញ​ស្មើ​នឹង​ហានិភ័យ​នោះ​ទេ ហើយ​អង្គការ​នេះ​ថែម​ទាំង​បាន​អំពាវ​នាវ​សុំ​ឲ្យ​បិទ​ចោល​ការដ្ឋាន​រ៉ែ​នៅ​ ក្នុង​តំបន់​ដែន​ដី​ខាង​ជើង​របស់​អូស្រ្តាលី។

របាយការណ៍​របស់​អង្គការ​នេះ​បង្ហាញ​នូវ​តួលេខ​ដែល​ថា ឧស្សហកម្ម​រ៉ែ​អ៊ុយរ៉ានីញ៉ូម​មាន​តម្លៃ​លក់​ចេញ​ប្រមាណ​៦០០​លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​ និង​បង្កើត​ការងារ​ប្រមាណ​៦៥០​កន្លែង​ប៉ុណ្ណោះ​នៅ​ទូ​ទាំង​ប្រទេស។

ប៉ុន្តែ ​ក្នុង​ករណី​សិក្សា​មួយ​ស្ដី​អំពី​ហានិភ័យ​ចេញ​ពី​ឧស្សហកម្ម​នេះ គ្រាន់​តែ​នៅ​តំបន់​ឧទ្យាន​ធម្ម​ជាតិ Kakadu មាន​ការ​លេច​ធ្លាយ​សារ​ធាតុ​គីមី, គ្រោះ​ថ្នាក់​ និង​ការ​បំពាន​ជា​ច្រើន​ចំនួន​២០០​ករណី​ឯណោះ ចាប់​តាំង​តែ​ពី​ឆ្នាំ​១៩៨០​មក៕ (Radio Australia)

Related Articles

Back to top button
Close
Close