លោក ​ហ៊ុន ​សែន ​ព្រ​មាន​ពី​បាតុ​កម្ម​ ទូទាំង​ប្រទេស​ បើ​លោក ​កឹម​ សុខា ​មិន​សុំទោស​

Cambodia News

ភ្នំពេញ​៖ ថ្លែង​នៅ​ក្នុង​​ពិធី​បញ្ចុះ​ខណ្ឌសីមា​វត្ដ មង្គល​វត្ដ ក្នុង​ឃុំ គរ ស្រុក ត្បូងឃ្មុំ ខេត្ដ កំពង់ចាម នា​ព្រឹក​ថ្ងៃទី ៣០ ឧសភា នេះ ​លោក​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនឹងមាន​ចលនា​បាតុ​កម្ម ប្រ​ជា​ជន​​ផ្ទុះឡើង នៅ​ទូទាំងប្រទេស​កម្ពុជា បើសិនជា​លោក កឹម សុខា មិន​ធ្វើ​ការ​​សុំទោស​ជា​សាធារ​ណៈ​ តាម​ការទាមទារ​រប​ស់​អតីត​អ្នកទោស​គុក​ទួលស្លែង ចំពោះ​ពាក្យ​ជ្រុល​ជ្រូ​ស​របស់លោក ដែល​ថា តឹក​តាង​ទារុណកម្ម ដែល​មាននៅ​សារមន្ទីរ​ប្រល័យ​ពូជ​សាស​ន៏​ទួលស្លែង ជាការ​រៀបចំ​របស់​វៀ​ត​ណា​ម ។

Tlជាមួយគ្នា​សម្ដេច​ក៏បាន​ថ្លែង​ការពារ​ផងដែរ​ដល់​រដ្ឋាភិបាល និង គណបក្ស​​ប្រជាជន​ដោយ​ថា បាតុ​កម្ម​ដែល​នឹង​អាច​កើតឡើង នាពេល​ដ៏​ខ្លី​ខាងមុខនេះ វា​មិនមែនជា​ចេតនា​របស់​រដ្ឋាភិបាល​ឬ ក៏​បក្ស​ប្រជាជន​កម្ពុជា​ទេ តែ​វា​ជាការ​ផ្ដើមចេញពី​ការខឹង​សម្បារ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ពិសេស​លោក ជុំ ម៉ី និង លោក ប៊ូ ម៉េង ជា​អតីត​អ្នកទោស​គុក​ទួលស្លែង ដែល​រួច​រស់​ជីវិត ។​

​ចំពោះ​ប​ណ្ហា​នេះ​កន្លងទៅ ​​លោក​នាយក​រដ្ឋមន្ត្រី​ក៏​ធ្លាប់បាន​ជម្រុញ​ ឲ្យ​សភា ស្នើច្បាប់​ដើម្បី​ដាក់​ទោស​ចំពោះ​ជន​ទាំងឡាយណា​ដែលថា របប​ខ្មែរក្រហម​ពុំបាន​កាប់សម្លាប់​មនុ​ស្ស​ ។​ជាការ​វាយបក​វិញ​ចំពោះ​ការទាមទារ​នេះ នៅក្នុង​ស​ន្និសិទ​កាសែត​មួយ​កាលពី​ម្សិលមិញ លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង ក៏​​បានន​ធ្វើការ​ទាមទារ​ផងដែរ​ថា រដ្ឋសភា​ត្រូវ​តែ​បង្កើត​ច្បាប់ ដាក់ទោស​ចំពោះ​អ្នក​ទាំងឡាយណា ដែលថា បើ​គណបក្ស​ប្រជាជន​ចាញ់ឆ្នោត នឹង មាន​សង្គ្រាម ។​

​ទាក់ទង​ករណី​ដែលថា ទួលស្លែង​ជា​គុក​សិប្បនិម្មិត ត្រូវបាន​មេដឹកនាំ​បក្សប្រឆាំង​រូបនេះ​ច្រានចោល ហើយ​ថា​ជាការ​កាត់ត​សម្លេង ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ​លោក​នាយក​រដ្ឋ​ម​ន្ត្រី​​បានបញ្ជាក់​ថា បែប នេះ ទោះបីជា ក្រុមហ៊ុន​ភាពយន្ត ហូលីវូដ របស់​អាមេរិក ក៏​មិនអាច​ធ្វើកើត​ដែរ ៕

Related Articles

Back to top button
Close
Close