ស្ត្រី​ ៣​នាក់​សន្លប់​ក្នុង​ពេល​អាជ្ញាធរ​បាញ់​ទឹក​បំបែក​ក្រុម​បាតុក​រ

Cambodia News

​ភ្នំ​ពេញ ៖ នៅ​ថ្ងៃ​២៩ ឧសភានេះ​ ពលរដ្ឋ​មក​ពី​សហគមន៍​បឹងកក់ ថ្មគោល បុរីកីឡា ប្រមាណ ២០០​នាក់ នាំ​គ្នា​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​មហាវិថី​ព្រះ​មុនី​វង្ស ចំណុច​ខាង​មុខ​សាលារាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ ថ្មី លោក ប៉ា សុជាតិវង្ស ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកគាត់​ដែល​បាន​អូស​បន្លាយ​ប្រមាណ ៥​ឆ្នាំ​មក​ហើយ។

នគរបាលក្រុងភ្នំពេញ ប្រើប្រាសឡានទឹកចំនួន ៣គ្រឿងបាញ់ ដើម្បីបំបែកហ្វូងអ្នកតវ៉ា។
នគរបាលក្រុងភ្នំពេញ ប្រើប្រាសឡានទឹកចំនួន ៣គ្រឿងបាញ់ ដើម្បីបំបែកហ្វូងអ្នកតវ៉ា។

ចុងក្រោយ​​ នគរបាល​ក្រុងភ្នំពេញ បា​នស​ម្រ​ច​ប្រើប្រាស​ឡាន​ទឹក​ចំនួន​៣​គ្រឿង បំបែកហ្វូង​អ្នក​តវ៉ា ដែល​ធ្វើ​ឲ្យ​កក​ស្ទះ​ចរាចរ​ណ៏​កំណាត់​ផ្លូវ ព្រះមុនីវង្ស ខាងមុខ​សាលាក្រុង​ភ្នំ​ពេ​ញ ដែល​ធ្វើ​ឲ្យ​សមាជិក​នៃ​ក្រុមអ្នកតវ៉ា យ៉ាងហោចណាស់​២​នាក់​ដួលសន្លប់ ហើយ​ម្នាក់​ត្រូវបាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ ។​

​មុន​ឈានដល់​ការអនុវត្ត​វិធានការ​ក្ដៅ​លោក ជួន សុវណ្ណ ស្នង​ការ​ក្រុងភ្នំពេញ បានធ្វើការ​អំពាវនាវ​ឲ្យ​ក្រុមអ្នកតវ៉ា ដែល​​មកពី​សហគម​ន៏ បឹងកក់ បុរី​កីឡា និង ថ្មគោល​ទាំង​នោះ​ ចា​ត់​​តំណាង​ចូលទៅ​ធ្វើការ​ដោះស្រាយ​ក្នុង​សាលាក្រុង​ភ្នំពេញ តែ​ក្រុមអ្នកតវ៉ា បាន​បដិសេធ ហើយ​បានទាមទារ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​លោក ប៉ា សុជាតិ​វង្ស ចេញមុខ​មក​តតាំង ចំពោះ​ការ​សន្យាថា នឹង​ដោះស្រាយ​បញ្ហាដីធ្លី ឲ្យ​ពួក​គេ​​យ៉ាងយូរ ក្នុង​ខែ ឧសភា នេះ ។​

​លោក ជួន សុវណ្ណ បាន​ថ្លែងថា កម្លាំង​ទឹក​ពុំបាន​ធ្វើ​ឲ្យ​មានការ​រងគ្រោះ​ធ្ងន់ធ្ងរ​ទេ ។ គួរ​បញ្ជាក់ថា ក្រុមអ្នកតវ៉ា កាលពី​ព្រឹក​មិញ​នេះ មាន​ចំនួន​ប្រមាណ​ជិត​១​រយ​នាក់ ខណៈដែល​ក្រុ​ម​​សមត្ថកិច្ច​មាន​គ្នា ជិត​២​រយ​នាក់ ៕

Related Articles

Back to top button
Close
Close