រដ្ឋាភិបាលវៀតណាមឃុំខ្លួនអតីតអ្នកកាសែតដែលបាននិយាយរិះគន់
មន្រ្ដីវៀតណាមបានឃុំខ្លួនអតីត អ្នកកាសែត ម្នាក់ និងជាអ្នកសរសេរកំណត់ត្រាព័ត៌មានតាមអ៊ីនធើរណិត (blogger) ផងពីបទផ្សាយអត្ថបទមួយចំនួនដែលរិះគន់ដល់រដ្ឋាភិបាលកុម្មុយនីស្ដ វៀតណាម។
លោក Truong Duy Nhat ត្រូវអាជ្ញាធរចាប់ឃុំខ្លួនកាលពីថ្ងៃអាទិត្យនៅផ្ទះរបស់លោកនៅ ខេត្ដដាណាង ហើយត្រូវអាជ្ញាធរចាប់បញ្ជូនទៅក្រុងហាណូយដើម្បីសួរចម្លើយ។
លោកត្រូវរដ្ឋាភិបាលចោទថា បំពានលើសិទ្ធិសេរីភាពប្រជាធិបតេយ្យដោយរំលោភប្រយោជ ន៍ របស់រដ្ឋ ដែលអាចជាប់ឃុំយូរបំផុត៧ឆ្នាំ។
ស្ថានភាពនៃការរិះគន់ ប្រឆាំងរដ្ឋាភិបាលវៀតណាមតាមអ៊ីនធើរណិតបានមានការកើនឡើងកាលពី ឆ្នាំមុន នៅក្នុងខណៈពេលដែលវៀតណាមកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ ធ្ងរជាច្រើន ដោយបានធ្វើឲ្យប៉ះពាល់ដល់រូបភាពវៀតណាមដែលជាទីផ្សារមួយកំពុងលេច មុខបោះសំឡេង។
អ្នកសរសេរព័ត៌មានតាម Blog ជាច្រើនបានរិះគន់ខ្លាំងៗចំពោះនាយករដ្ឋមន្រ្ដីវៀតណាម Nguyen Tan Dung ដោយចោទលោកពីបញ្ហាបក្សពួកនិយម និងការរៀបចំចាត់ចែងសេដ្ឋកិច្ចខុសទិសដៅ៕ (Radio Australia)