ពួកឧទ្ទាម​ម៉ៅ​និយម​បាញ់​សម្លាប់​មន្រ្តី​ជាន់ខ្ពស់​របស់​បក្ស​កាន់​អំណាច​ឥណ្

ក្បួនរថយន្ត ​របស់​គណបក្ស​កាន់អំណាច​ឥណ្ឌា ​ត្រូវ​បានពួក​ឧទ្ទាមម៉ៅនិយម ស្ទាក់​វាយប្រហារ តាមផ្លូវ កាលពីថ្ងៃ​សៅរ៍​ម្សិលមិញ ក្នុងរដ្ឋ​ឆាទីហ្គា។ តាម​តុល្យការ​ចុងក្រោយ ដែល​ប៉ូលិស​ឥណ្ឌា​បាន​ផ្តល់​នៅថ្ងៃ​អាទិត្យនេះ មាន មនុស្ស​២៣​នាក់ ស្លាប់ និង​ជាង​៣០​នាក់ផ្សេងទៀត​រងរបួស​ធ្ងន់ធ្ងរ។

ប្រធាន​គណបក្ស​សមាជ​ថ្នាក់ជាតិ លោកស្រី​Sonia Ghandi​បាន​សំដែង​ក្តីរន្ធត់ និង​ទុក្ខព្រួយ​ដែល​មន្រ្តីជាន់ខ្ពស់​របស់​គណបក្ស​លោកស្រី​ត្រូវ​រងគ្រោះ​ ដោយ​ក្រុមឧទ្ទាម​ម៉ៅនិយម។

ហេតុការណ៍​បាន​កើតឡើង ​នៅថ្ងៃ​សៅរ៍​ម្សិលមិញ នៅលើ​ដងផ្លូវ​ក្នុង​ព្រៃស្រោង​ក្នុង​រដ្ឋ​ឆាទីហ្គា នៅពេល​ដែល​ក្បួន​រថយន្ត​របស់​គណបក្ស​កាន់​អំណាច ដែល​ទើបមក​ធ្វើការឃោសនា​គណបក្ស បាន​ឈប់​ទុចង៉ក់​ដោយសារ​ឈើ​រលំ​ឃាំងផ្លូវ។ រថយន្ត​ទីមួយ​បានរងដោយ​គ្រាប់មីន ហើយ មួយសន្ទុះ​ក្រោយមក ក្រុមឧទ្ទាមម៉ៅនិយម​ប្រមាណ​២០០​នាក់​បាន​ចេញ​ពី​ក្នុង​ព្រៃ និង​បើក​ការបាញ់រះ​ទៅលើ​ក្បួន​រថយន្ត។

ក្នុង​ចំណោម​អ្នករងគ្រោះ​ស្លាប់ គេឃើញ​មាន​មន្រ្តីជាន់ខ្ពស់ របស់​គណបក្ស​កាន់អំណាច​ប្រចាំរដ្ឋ​ឆាទីហ្គា ប៉ូលិស​៥នាក់ និង​អ្នកគាំទ្រ​គណបក្ស។ អ្នកតំណាងរាស្រ្ត​សំខាន់​ម្នាក់ គឺ​លោក​ម៉ាហិនដ្រា កូមា ជា​អតីត​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ និង​ជា​អ្នកបង្កើត​សាលាហ្វឹកហាត់​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមម៉ៅនិយម​ ក្នុង​ខេត្ត​ភាគត្បូង​ឥណ្ឌា។ ក្រុម​ឧទ្ទាម​ម៉ៅនិយម ដែល​ពេលនេះ មាន​វត្តមាន​ក្នុង​រដ្ឋ​២០ ក្នុងចំណោម​រដ្ឋ​ឥណ្ឌា​សរុប ២៧ តែងតែ​លបឆ្មក់​វាយប្រហារ​លើ​ប៉ូលិស​​ឥណ្ឌា ក្នុង​បុព្វហេតុ​ទាមទារ​ការងារ និង​ដីធ្លី​សម្រាប់​កសិករ និង​ប្រជាជន​ក្រីក្រ​ឥណ្ឌា។

ប៉ុន្តែ លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ម៉ាន់មូហាស៊ីង ដែល​ត្រូវ​ធ្វើ​ដំណើរ​ នៅថ្ងៃអាទិត្យនេះ ទៅ​រដ្ឋឆាទីហ្គា ជាមួយ​​លោកស្រី​ Sonia Ghandi ប្រធាន​គណបក្ស​សមាជ​ជាតិ​ឥណ្ឌា បាន​ចាត់ទុក​ពួកឧទ្ទាម​ម៉ៅនិយម ថា ជា​ក្រុម​ដែល​គ្រោះថ្នាក់ធំ​បំផុត​សម្រាប់​សន្តិសុខ​ជាតិ៕ដោយ ឈាង បុប្ (RFI)

Related Articles

Back to top button
Close
Close