អូស្ត្រាលី​​បារម្ភ​ថា​ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​​​ជា​ច្រើន​នាក់​ទៀត​​អាច​នឹងលង់​ទឹក​ស្លាប់

មាន​ក្តីបារម្ភ​ថា ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​​​ជា​ច្រើន​នាក់​ទៀត​ ​អាច​នឹងលង់​ទឹក​ស្លាប់​ ក្នុង​ដំណើរ​​មក​កាន់​ប្រទេស​អូស្ត្រាលី​តាម​ផ្លូវ​ទឹក។

មន្ត្រី ​ប៉ូលិស​សហព័ន្ធ​អូស្រ្តាលី បាន​បញ្ជាក់​ថា នៅ​លើ​កោះ Cocos កាល​ពីថ្ងៃ​​សុក្រ​ គេ​ឃើញ​មាន​អាវ​ការ​ពារ​ជីវិតសម្រាប់​ការ​​ហែល​ទឹក​ចំនួន​៨ ដែល​ក្នុង​នោះ មាន​អាវ​មួយ​​ផ្ទុក​​​​ក្រដាស​​ប្រាក់មួយ​ចំនួន​តូច​​មកពី​ប្រទេស​អ៊ីរ៉ង់។

​ ​​​​ក្នុង​រយៈ​ពេល​៣ថ្ងៃ​ចុង​ក្រោយ​​នេះ មន្ត្រី​ប៉ូលិស​សហព័ន្ធ​អូស្រ្តាលី​បាន​​សហការ​ជា​មួយស្ថាប័ន​ការពារ​ ព្រំដែន ដើម្បី​ព្យាយាម​កំណត់​ថា​អាវ​ការពារ​ជីវិត​ទាំង​នោះ មក​ពីណា។

​ ​សូម​បញ្ជាក់​ថា ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោនរាប់​រយ​នាក់ បាន​លង់​ទឹក​ស្លាប់​នៅ​ពេល​​ព្យាយាម​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​អូស្ត្រាលី ហើយ​​គ្រោះ​ថ្នាក់​​ដ៏​ធំ​បំផុតមួយ​គឺ​ការ​លិច​នាវា​ឈ្មោះ​​ SIEV X នៅ​​ឆ្នាំ​២០០១ ដែល​បណ្តាល​ឲ្យមនុស្សយ៉ាង​តិច ៣៥៣​នាក់​បាត់​បង់​ជីវិត៕ (Radio Australia)

Related Articles

Back to top button
Close
Close