កម្ពុជា-​ថៃ បើក​កិច្ច​ប្រ​ជុំ​ពិភាក្សា​ ពី​បញ្ហា​ឆ្លង​ដែន​ខុស​ច្បាប់​

Cambodia News

ពលរដ្ឋខ្មែរ ដែលឆ្លងដែន ខុសច្បាប់ត្រូវបានប៉ូលិសថៃ ដឹកបញ្ជូនមកកម្ពុជាវិញ កាលពីពេលកន្លងទៅ។
ពលរដ្ឋខ្មែរ ដែលឆ្លងដែន ខុសច្បាប់ត្រូវបានប៉ូលិសថៃ ដឹកបញ្ជូនមកកម្ពុជាវិញ កាលពីពេលកន្លងទៅ។

ភ្នំ​ពេញ​៖ នា​ព្រឹក​ថ្ងៃទី​ចន្ទ ទី ២៧ ឧសភា នេះ ក្រសួងការបរទេស នៃ ប្រទេស​កម្ពុជា បាន​ផ្ដើម​កិច្ចប្រជុំ ជាមួយ​សម​ភាគី​ថៃ​​ ស្ដីពី​បញ្ហា​សន្តិ​សុខ នៅតាម​ព្រំ​ដែន​ រវាង​ប្រទេស​ទាំងពីរ ដែ​ល​​សំដៅ​ទៅលើ​ករណី​ឆ្លងដែន​ខុសច្បាប់​ នៅ​ទី​ស្ដី​ការ​ក្រសួងការបរទេស ក្រោម​អធិបតីភាព​របស់លោក ហោ ណាំ​ហុង រដ្ឋ​ម​ន្រី្ត​ក្រសួងការបរទេស និង ស​ហ​ប្រ​តិ​បត្តិការ​អន្តរជាតិ ។

កិច្ចប្រជុំ​ដូចគ្នានេះ​បានធ្វើ​ម្ដង​រួចទៅហើយ កាលពី​ថ្ងៃទី ០៨ ខែ ឧសភា កន្លងទៅ នៅ​ប៉ោយប៉ែត ក្នុង​ខេត្ត បន្ទា​យ​មា​នជ័យ បន្ទាប់ពី​មាន​ការ​ប្រកាស​ម្ដង​ហើយ​ម្ដងទៀត ពី​រដ្ឋា​ភិ​បា​ល​​កម្ពុជា ឲ្យ​ទប់ស្កាត់​ចលនា​ឆ្លងដែន​ខុសច្បាប់​ដ៏​គ្រោះថ្នាក់ ពិសេស​ការឆ្លង​ដែន​ទៅ​កាប់​ឈើ​ក្រញូង​នៅ​ប្រទេស​ថៃ ដែលជា​ញយ​ដង​ពលករ​ខ្មែរ​ទាំងនោះ បាន​ទ​ទូ​ល​​រង​ការ​បាញ់​ប្រ​ហារ ពី​សំណាក់​ទាហាន​ការពារ​ព្រំដែន​របស់​ថៃ ៕

Related Articles

Back to top button
Close
Close