មីយ៉ាន់ម៉ាចម្លងគំរូពីការ​ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុន​ចាញ់ស៊ាំនឹងថ្នាំពីកម្ពុជា

ដោយ​កិច្ច​ប្រឹងប្រែង​ក្នុងការពង្រីក​នូវគំរូ​ប្រយុទ្ធ​ប្រឆាំង​ ជំងឺគ្រុនចាញ់​ដែល​ស៊ាំ​នឹង​ថ្នាំ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា នឹងយកទៅ​អនុវត្ត​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​អ្នកសិក្សា​ពីការរីករាលដាល​ជំងឺ​នៅទីនេះ មានសង្ឃឹម​ថា ការផ្លាស់ប្តូរ​នយោបាយ​នៅ​ប្រទេសថ្មីៗនេះ នឹង​បើកផ្លូវ​ឲ្យចម្លង​បាននូវភាព​ជោគជ័យ​នេះ​។

លោកវេជ្ជបណ្ឌិត Steven Bjorge ប្រធាន​នាយកដ្ឋាន​ជំងឺ​គ្រុនចាញ់​និង​ជំងឺ​ចម្លង​ពី​សត្វមូស​នៃ​អង្គការ​ សុខភាព​ពិភពលោក​ថ្លែងថា ការបោះផ្សាយ​ការសិក្សា​រយៈ​១០ឆ្នាំ ដែល​បញ្ចប់​កាលពី​ឆ្នាំ​២០១០ បាន​ទទួលស្គាល់​ជាផ្លូវការ​ថា ជំងឺ​គ្រាន់​ចាញ់​ដែល​ស៊ាំ​នឹងថ្នាំ​កំពុងតែ​រាលដាល​នៅ​អាស៊ី​អាគ្នេយ៍ ប៉ុន្តែថា ការពិតនេះ​បានទទួលយក​ជាច្រើនឆ្នាំ​ហើយ ពី​ក្រុម​អ្នកជំនាញ​ជំងឺ​គ្រុនចាញ់​។

លោកបាន​​បន្តថា មាន​ភស្តុតាង​អំពី​ភាពស៊ាំ​នឹង​ថ្នាំ​នៅ​តាមព្រំដែន​កម្ពុជា​និង​មីយ៉ាន់ម៉ា ​ផងដែរ ក៏ដូច​នៅ​ខេត្ត Bhin Phouc ប្រទេស​វៀតណាម ដែល​ជាប់​ព្រំដែន​កម្ពុជា ប៉ុន្តែ លោក​មាន​សុទិដ្ឋិនិយម​ថា វាអាច​ទប់ស្កាត់​បាន​។ ​ យើង​អាចទប់ស្កាត់ កាត់បន្ថយ និង​លុបបំបាត់​ជំងឺ​គ្រុនចាញ់ តាមកិច្ច​អន្តរាគមន៍​សុខាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព ដែល​អនុវត្ត​ដោយ​យកចិត្តទុកដាក់​និង​ប្រុងប្រយ័ត្ន​៕

Related Articles

Back to top button
Close
Close