Yahoo ទិញយក Tumblr តម្លៃមួយពាន់លានដុល្លារដើម្បីប្រកួតប្រជែងនឹង Google និង Facebook
ក្រុមហ៊ុនអ៊ីនធើរណិត Yahoo ដែលផ្ដល់សេវារាវរកទិន្នន័យនៅលើប្រព័ន្ធអ៊ីនធើរណិត បានបញ្ជាក់ថាខ្លួនកំពុងទិញយកប្រព័ន្ធវ៉ិបសាយថ៍ប្លក់មួយ (blogging) ដែលមានឈ្មោះថា Tumblr ក្នុងតម្លៃជាង១ពាន់លានដុល្លារ។
មានការរំពឹងទុកថានឹងមានការទិញយកបែបនេះអស់ពេលមួយរយៈ កាលកន្លងមកហើយ ខណៈដែលក្រុមហ៊ុន Yahoo ព្យាយាមពង្រឹងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីប្រកួតប្រជែងជាមួយ នឹងបណ្ដាញសង្គមដ៏ធំសម្បើមរបស់ក្រុបហ៊ុន Google និង Facebook ។
Yahoo និយាយថា ប្រព័ន្ធប្លក់ Tumblr គឺជាបណ្ដាញសង្គមមួយដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅលើ ពិភពលោក ដោយទទួលបានសារបញ្ជូនក្នុងមួយវិនាទីចំនួន៩០០សារ។
Yahoo រំពឹងថា ការទិញយក Tumblr នេះនឹងបង្កើនចំនួនអ្នកប្រើប្រាស់ចំនួន៥០% ដោយនឹងនាំឲ្យមានអ្នកចូលប្រើប្រាស់ជាងមួយពាន់លាននាក់ជារៀង រាល់ខែ៕ (Radio Australia)