ក្រសួង​ការងារ​ នឹង​ចាត់​វិធាន​ការ​​ជា​ថ្មី​ម្តង​ទៀត​ទៅ​លើ​បណ្តា​រោង​ចក្រ​នៅ​កម្ពុជា​

Cambodia News

លោក អ៊ុំ មាន (រូបខាងឆ្វេង) រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក អ៊ុំ មាន (រូបខាងឆ្វេង) រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ភ្នំ​ពេញ​៖ ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា​នេះ រដ្ឋលេ​ខា​ធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ុំ មាន មាន​ប្រសាសន៍​ថា ក្រសួង​ការងារ ​នឹង​​​ចាត់​វិ​ធាន​ការ​​ត្រួត​​ពិ​និត្យ​​តឹង​រ៉ឹង​​សា​​ជា​​ថ្មី​​ម្តង ​ទៀត​ លើ​​​បណ្តា​​​ស​​ហ​​គ្រាស​​ និង​​​រោង​​ចក្រ​​ ដើ​​ម្បី​​ធា​នា​​សុវ​ត្ថិ​ភាព​​ដល់​​កម្ម​ករ​​និ​​យោ​​ជិត​ និង​​បង្កា​រ​ហា​និ​ភ័យ​​ការ​ងារ​​ផ្សេង​។

​លោក អ៊ុំ មាន បន្ត​ថា​ បន្ទាប់ពី​មាន​ហេតុការណ៍​កើតឡើង​នៅ​រោងចក្រ Wing Star Shoes កត្តា​សុវត្ថិ​ភាព​របស់​កម្មក​រ នៅតែ​ជា​បញ្ហា​ចំបង​នៅ​កម្ពុជា​។ ដូច្នេះ​ក្រសួង​ការងារ នឹង​សហការ​ជាមួយ​ស​មា​​គ​ម​​រោង​ចក្រ​​កាត់​ដេរ​​នៅ​​កម្ពុជា​(GMAC) ចុះ​​អធិការកិច្ច​សា​ជាថ្មី​ម្តងទៀត លើ​គ្រប់​រោងចក្រ សហគ្រាស​ទាំងអស់​នៅ​កម្ពុជា​។​

វិ​ធាន​ការ​​អធិ​ការ​កិច្ច​​នេះ​ ធ្វើ​ឡើង​ បន្ទាប់​ពី​​មាន​​ហេតុ​ការណ៍​​គ្រោះ​​ថា្នក់​​បាក់​ធ្នើ​​ឡៅ​តឿ ​នៅ​​រោង​ចក្រ​​ស្បែក​ជើង​ វី​ង​ស្តារ​ហ្ស៊ូ (Wing Star Shoes) ខេត្ត​កំពង់ស្ពឺ កាលពី​សប្តាហ៍​មុន ដែល​បណ្តាលឲ្យ​មនុស្ស ២​នាក់​ស្លាប់ និង​១២​នាក់​ផ្សេង​ទៀត រងរបួស​ធ្ងន់ និង​ការឆ្លង​ចរន្ត​អគ្គិសនី​​​​នៅ​រោងចក្រ​នេះ ដែល​បណ្តាលឲ្យ​កម្មករ ប្រមាណ​២០​នាក់​សន្លប់ កាល​​ថ្ងៃ​​ចន្ទ ទី​​២០ ​ខែ​ឧសភា​៕

Related Articles

Back to top button
Close
Close