ព្រះ​អង្គ​ម្ចាស់​ធម្មិ​កោ​ត្រូវ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករ​លួយ​ព្រមាន​

Cambodia News ​

ភ្នំពេញ ៖ ឆ្នាំ​២០១៣នេះ​ ​មន្ត្រី​រាជ​ការ​ព្រះ​បរម​រាជ​វាំង​ ​ដែល​ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ​ ​និង​បំណុល​ ​មាន​ចំនួន​១៤៩ អង្គ​/នាក់​ ​ហើយ​ម​ន្ត្រី​រាជ​ការ​ព្រះ​បរម​រាជ​វាំង​ចំនួន​១៤៨អង្គ​/នាក់​ ​បាន​បំពេញ​កាតព្វកិច្ច​នេះ​ ​ប្រកបដោយ​ព្រះ​គំរូ​ ​និង​គំរូ​ដ៏​ខ្ពង់ខ្ពស់​ ​ធ្វើ​ឱ្យ​សាធារណ​មតិ​ ​កោត​ស្ញើ​ច​សរសើរ​យ៉ាង​ក្រៃ​លែ​ង​។​

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ

ដោយ​ឡែក​តែ​ព្រះ​អង្គ​ម្ចាស់​ ​ស៊ី​សុវត្ថិ​ ​ធ​ម្មិ​កោ​ ​មួយ​អង្គ​គត់​ដែល​មិន​ព្រម​ធ្វើ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ ​និង​បំណុល​ ​ទោះបី​ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ព្រះ​បរម​រាជ​វាំង​ ​បាន​ថ្វាយ​ដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ចំនួន​ ​០២លើក​ ​ទៅ​ព្រះ​អង្គ​រួច​ហើយ​ក្តី​។

អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​សូម​ព្រមាន​ដល់​ព្រះ​អង្គ​ម្ចាស់​ ​ធ​ម្មិ​កោ​ ​ក្នុង​ការ​រឹងរូស​មិន​ព្រម​ធ្វើ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ ​និង​បំណុល​ ​ហើយ​ក្នុង​រ​យៈ​ពេល​មួយ​ស​ប្តា​ហ៍​រាប់​ចាប់​ពី​ថ្ងៃ​ចេញ​លិខិត​ព្រមាន​នេះ ​ ​ដោយ​មិន​គិត​ពី​ថ្ងៃ​ឈប់​សំ​រាក​ ​ថ្ងៃ​បុណ្យ​ ​បើ​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ​ ​ធ​ម្មិ​កោ​ ​មិន​ព្រម​យក​លិខិត​ប្រកាស​ទ្រព្យ​សម្បត្តិ​ ​និង​បំណុល​ ​មក​ដល់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទេ​ ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​នឹង​ក​សាង​បែប​បទ​បញ្ជូន​ករណី​នេះ​ ​ទៅ​តុលាការ​ដោយ​គ្មាន​បង្អង់​ដៃ​។​

អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​សូម​ទូល​រំលឹក​ព្រះ​អង្គ​ម្ចាស់​ធ​ម្មិ​កោ​ ​ព្រះ​មេត្តា​ជ្រាប​ថា​ ​បទ​មិន​ព្រម​ប្រកាស​ទ្រព្យ​សម្បត្តិ​ ​និង​បំណុល​ ​និង​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ ​និង​បំណុល​ ​មិន​ត្រឹម​ត្រូវ​ ​ត្រូវ​ផ្ត​ន្ទា​ទោស​ ​តាម​មាត្រា​៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ​ដោយ​ត្រូវ​ជាប់​ពន្ធនា​គារ​ ​មួយ​ខែ​ ​ទៅ​មួយ​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​សែន​រៀល​ ​ទៅ​ពីរ​លាន​រៀល​ ​ហើយ​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ ​និង​បំណុល​ ​ទៀត​ ​ហើយ​បើ​រឹងរូស​មិន​ព្រម​ប្រកាស​ទ្រព្យ​សម្បត្តិ​ ​និង​បំណុល​ ​ត្រូវ​ផ្ត​ន្ទា​ទោស​ទ្វេ​ដ​ង​៕​

Related Articles

Back to top button
Close
Close