បាក់រោងហូប បាយរបស់រោង ចក្រថបវើល របួសកម្មករ ជាង១០នាក់
Cambodia News
ភ្នំពេញ ៖ នារសៀល ថ្ងៃទី២០ ខែឧសភានេះ រោងហូបបាយ និងជាកន្លែង សម្រាកលំហែកាយ របស់កម្មករ កម្មការិនី នៅក្នុងរោងចក្រថបវើល ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុង ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌ មានជ័យ ត្រូវបានបាក់ធ្លាក់ ចូលបឹងកំបោ្លក បណ្ដាលឱ្យកម្មករកម្មការិនី ជាង១០នាក់ រងរបួសធ្ងន់ស្រាល ពេលកំពុង អង្គុយហូបបាយជុំគ្នានៅទីនោះ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបន្ដ ថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដម សេនីយ៍ ជួន សុវណ្ណ អមដោយអភិបាល ខណ្ឌមានជ័យ លោកគួច ចំរើន អធិការនគរ បាលខណ្ឌលោកហ៊ី ណារិន និងសមត្ថកិច្ច អាជ្ញាធរជាច្រើននាក់ បានទៅជួយអន្ដរាគមន៍ ភ្លាមៗ ខ្លាចក្រែងមានកម្មករកម្មការិនីជា ច្រើននាក់រងរបួសនិងជួបគ្រោះថ្នាក់ផ្សេងៗ ដោយសារបញ្ហាខាងលើ។
រហូតមកដល់វេលាម៉ោង ១២៖៤០នាទីរសៀលថ្ងៃទី២០ ខែឧសភា នេះ សមត្ថកិច្ច និងអាជ្ញាធរបានយកគ្រឿងចក្រ ទៅស្ទួចយក ដំបូលរោងចេញដើម្បីចង់ឲ្យដឹងថា តើមានជនរងគ្រោះនៅក្នុងទឹកបឹងកំប្លោកដែរឫយ៉ាងណា? ។ ប៉ុន្តែរហូតមកដល់ម៉ោង ១៖៣០នាទីរសៀលថ្ងៃនេះ មិនមានជនរងគ្រោះណាម្នាក់ ដែលត្រូវបានរកឃើញ នៅក្នុងទឹកបឹង កប្លោកនោះនៅឡើយទេ៕